ភ្នំពេញៈ រថយន្តលុច្សស៊ិសស៊េរី៤៧០ មួយគ្រឿងរងការខូចខាតជាដំណំស្ទើរតែដាច់ កង់ចេញពីគ្នា និងបើកកញ្ចក់ខាងមុខ ដោយ សារតែអ្នកបើកបរ និងអ្នករួមដំណើរ២នាក់ ជាយុវជនក្នុងសភាពស្រវឹង បានបញ្ជាចង្កូត រថយន្តរបស់ខ្លួន ជ្រុលទៅបុកនឹងខឿនស្ពាន អាកាសកាលពីម៉ោង៣រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ ស្ថិតនៅ ចំណុចស្ពានអាកាស ផ្លូវព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។
រថយន្តដែលបានបង្កហេតុបុកខឿនស្ពានអាកាសនេះ ម៉ាកលុច្សស៊ិស អិលអិច ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២គ-៧៣៤៥ បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ ម្នាក់ទៀត ជនទាំងពីរនាក់នេះមិនត្រូវបានគេ ប្រាប់ពីអត្តសញ្ញាណនោះទេ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅម៉ោងប្រហែល៣រំលងអាធ្រាត្រ រថយន្ត លុច្សស៊ិសនេះ បានបើកចុះពីស្ពានព្រះមុនីវង្ស ចាស់មកពីច្បារអំពៅយ៉ាងលឿន មិនដឹងជា មានរឿងអីនោះទេ ស្រាប់តែជ្រុលចង្កូតទៅ បុកនឹងខឿនស្ពានអាកាសបណ្តាលឱ្យខូចខាត រថយន្តជាដំណំ ប៉ុន្តែពុំមានមនុស្សណាម្នាក់រង របួសនោះទេ គឺខូចខាតតែរថយន្ត និងខឿន ស្ពានអាកាសតែប៉ុណ្ណោះ។ សាក្សីនៅកន្លែង កើតហេតុបានសន្និដ្ឋានថា នេះអាចជាករណី ស្រវឹងស្រា ដោយសារតែហេតុការណ៍នេះ វា កើតឡើងនៅម៉ោង៣រំលងអាធ្រាត្រ និងអាច ថា អ្នកបើកបរងង៉ុយដេកផង ព្រោះម៉ោង ថ្មើរនេះហើយ ។
ជុំវិញអត្តសញ្ញាណរបស់អ្នកបើកបរគឺពុំ មានសាក្សីណាមួយអាចបញ្ជាក់បាននោះទេ ហើយសមត្ថកិច្ចនគរបាល នៃការិយាល័យ នគរបាលចរាចរណ៍ជើងគោកដែលចុះទៅ អន្តរាគមន៍នៅទីនោះ ហាក់បីដូចជាមានការ លាក់លាមនឹងអត្តសញ្ញាណរបស់ជនប្រព្រឹត្ត នេះ។ បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ច ដឹកយកទៅរក្សាទុកនៅឯសាលារាជធានីភ្នំពេញ ដើម្បីធ្វើការពិន័យទៅតាមផ្លូវច្បាប់ព្រោះនេះជាករណីបំផ្លាញទ្រព្យសម្បត្តិរដ្ឋ គឺខឿនស្ពានអាកាស។
http://dap-news.com/index.php?option...news&Itemid=50