Lumia 520 គឺជាម៉ូដែលទី 8 ក្នុងស៊េរី Lumia របស់ Nokia និងជាស្មាតហ្វូនប្រើ Windows Phone 8 ដែលមានតំលៃថោកបំផុត នៅលើទីផ្សារ គិតមកដល់ពេលបច្ចុប្បន្ននេះ។ តាមព័ត៌មានពីខាងNokia នេះគឺជា Version ពិសេស សំរាប់យុវវ័យ ដែលមានប្រាក់ចំណូលទាប។

បើទោះជាវា ស្ថិតនៅក្នុងស៊េរីថ្នាក់ទាប ប៉ុន្តែ Lumia 520 បំពាក់នូវរូបសណ្ឋានមិនអន់ឡើយ ដែលក្នុងនោះរួមមាន អេក្រង់ទំហំ 4 inch IPS កំរិតពន្លឺ 480 x 800 pixel, chip dual core Snapdragonល្បឿន 1 GHz, camera ក្រោយ 5 megapixel (មិនមានអំពួល flash) និងមានមេម៉ូរីក្នុង 8 GB (អាចបន្ថែមមេម៉ូរីក្រៅបាន)។

និយាយពីការរចនាម៉ូតវិញ Lumia 520 ប្រើសំបកធ្វើពី polycarbonate ដូច Lumia 620 ដែរ និងមាន 5 ពណ៌សំរាប់ជ្រើសរើស (ខ្មៅ, ស, ក្រហម, លឿង និង ខៀវ)។ វាមិនមានកាមេរ៉ាមុខទេ ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺវានៅតែបំពាក់នូវបច្ចេកវិទ្យា Super Sensitive Touch ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច Touchscreen បានតាមរយះម្រាមដៃ រឺ កូនសោរក៏បាន។

/

តំលៃលក់របស់ Lumia 520 សំរាប់ទីផ្សារអន្តរជាតិគឺ 183 USD រីឯនៅប្រទេសវៀតណាម គឺលក់ក្នុងតំលៃ 3,850,000 ដុង(ប្រហាក់ប្រហែលនឹង 183 USD ដែរ)។  ចំណែក នៅកម្ពុជាយើង មិនទាន់ឃើញនាំចូលមកលក់នៅឡើយទេ៕

/

/

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ Zng