ភ្នំពេញ ៖ ខ្មាន់​កាំភ្លើង​ជិះ​ម៉ូតូ​ម៉ាក​ណៃហក តែង​តែ​ធ្វើ​សកម្មភាព​បាញ់​បោះ​ដោយ​សេរី​មិន​មាន​សមត្ថ​កិច្ច​ណា​ហ៊ាន​ បង្រ្កាប​ឡើយ ហើយ​ជន​រង​គ្រោះ​បាន​ត្រឹម​តែ​នាំ​គ្នា​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ តែ​ប៉ុណ្ណោះ។

នេះ​ជា​ករណី​ទី​២​ហើយ​ដែល​បាន​កើត​ឡើង​ ក្នុង​ខណ្ឌ​ដង្កោ​ដែល​បង្ក​ឡើង​ដោយ​ជន​ស៊ីវិល​ពីរ​នាក់​ជិះ​ម៉ូតូ​​ម៉ាក​ ណៃហក មាន​កាំភ្លើង​ជាប់​នៅ​ដៃ​ផង​បាន​បាញ់​សំដៅ​ប្រជាពលរដ្ឋ​ស្លូតត្រង់​គ្មាន​ ខ្លាច​នរណា​សោះ​នោះ។

ហេតុការណ៍​ទី​ពីរ​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង​២៣​និង​១៥​នាទី យប់​ថ្ងៃ​ទី​​១៦ ខែ​មករា ឆ្នាំ ២០១១ នៅ​ភូមិ​ព្រែក​ជីសាក់ សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ។ ជន​រង​គ្រោះ​មាន​ឈ្មោះ​សួង វិចិត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​សំណង់ រង​របួស​២​គ្រាប់ ត្រង់​ត្រកៀក​បៀម​គ្រាប់​ចុង​ភ្លៅ​ស្ដាំ និង​គ្រាប់​ទី​២​ត្រូវ​ចុង​ភ្លៅ ឆ្វេង​បៀម​គ្រាប់​ខាង​ក្នុង។ ជន​រង​គ្រោះ​ទី​២​មាន​ឈ្មោះ​កង វឌ្ឍនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត​នៅ​វិទ្យា ស្ថាន​ជាតិ​គ្រប់គ្រង រង​របួស​ក្បាល​ដោយ​សារ​ស្នាប់​កាំភ្លើង​ជន​ខ្មាន់​កាំភ្លើង​វាយ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ ព្រៃ​ដំបូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ដង្កោ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ទៅ​ស៊ី​ការ​បង​ប្អូន​នៅ​ភូមិ​ព្រៃ សណ្ដែក សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ពេល​ស៊ីការ​រួច​ក៏​ហួស​ទៅ​ចូល​រួម​ក្នុង​ពិធី​បង្កក់​ក្មួយ​នៅ​ក្នុង​ខណ្ឌ​ សែន សុខ។ លុះ​ពេល​ត្រឡប់​មក​​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​វិញ​នៅ​ភូមិ​ព្រែក​ជី​ សាក់​ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ស្រាប់​តែ​មាន​ផ្ទុះ​​ស្នូរ​កាំភ្លើង​២​គ្រាប់ មិន​ដឹង​មូល​ហេតុ ​ពេល​នោះ​ជន​រង​គ្រោះ​ជិះ​ខាង​ក្រោយ​(សួង វិចិត្រ) បាន​ស្រែក​សួរ​អ្នក​បើក​បរ​ម៉ូតូ រួច​ពេល​នោះ​ក៏​​ឃើញ​មាន​ឈាម​ហូរ​ចេញ ទើប​ដឹង​ថា​ខ្លួន​បាន​ត្រូវ​គ្រាប់​កាំភ្លើង។

សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​ឃើញ​សភាព​បែប​នោះ ខ្លួន​បាន​ងាក​ទៅ​ក្រោយ​ឃើញ​មាន​ម៉ូតូ​ណៃហក ជិះ ដោយ​គ្នា​២​នាក់ ស្លៀក​ពាក់​ស៊ីវិល​មាន​កាំភ្លើង​នៅ​នឹង​ដៃ(មិន​ស្គាល់​ម៉ាក) បាន​ជិះ​សំដៅ​មក​រក​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​បាន​បន្ថែម​ល្បឿន​ជិះ​ទៅ​មុខ ដោយ​បង្ហួស​ពេទ្យ​ព្យាបាល​ផង​នោះ ក៏​ស្រាប់​តែ​ខ្មាន់​កាំ ភ្លើង​២​នាក់​នោះ​បន្ថែម​ល្បឿន​មក​កៀរ​ម៉ូតូ​ជន​រង​គ្រោះ រួច​ដើរ​សំដៅ​និង​និយាយ​ថា អញ​ស្មាន​តែ​ចោរ និយាយ រួច​ខ្មាន់​កាំភ្លើង ក៏​បាន​វាយ​ជន​រង​គ្រោះ កង វឌ្ឍនា មួយ​ស្នាប់​កាំភ្លើង​បែក​ក្បាល រួច​ក៏​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ទៅ ដោយ​មិន​មាន​រំខាន​កម្លាំង​សមត្ថកិច្ច​នៅ​ខណ្ឌ​ដង្កោ​ឡើយ៕

http://kampucheathmey.com/local-news...-04-37-24.html