ថ្មីនេះ តាមរយៈគេហទំព័របរទេសបានឲ្យដឹងថា ក្បួនលេងរបស់ក្លឹប Chelsea ត្រូវបានគេរកឃើញនៅក្នុងគំនរសំរាម និងផ្សាយជាសាធារណៈ។

ក្រដាស់ក្បួនលេងនេះ បានរៀបរាប់ពីតាក់តិចទាំងឡាយដែល លោកអ្នកគ្រប់គ្រង Rafa Benitez បានរៀបចំឲ្យក្រុមសម្រាប់ការប្រកួត តែត្រូវបានរកឃើញនៅគំនរសំរាម ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់កីឡាករ បន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យ ដែលក្លឹប  Chelsea  ប្រកួតចាញ់ ក្លឹប Corinthians ក្នុងពិន្ទុ 1-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រាត់របស់Club World Cup នៅ Yokohama ប្រទេសជប៉ុន។ ក្រោយមកក្រដាសក្បួនលេងនេះត្រូវបានអ្នកកាសែតជនជាតិប្រស៊ីលចុះផ្សាយជាសាធារណៈ។

ក្លឹប Chelsea មិនបានធ្វើការស៊ើបអង្កេតពីការបាត់ក្រដាស់ក្បួនលេងនេះឡើយ តែគ្រាន់តែធ្វើការហាមប្រាមកីឡាកររបស់ខ្លួឲ្យមានបំរុងប្រយ័ត្ន កុំឲ្យមានករណីបាត់នេះទៀតនៅពេលក្រោយ៕

width=485

width=486

width=486

ដោយ៖ តុលា ប្រភព៖ DM