យើងបានដឹងហើយថា កាលពីពេលថ្មីៗនេះ លោក CEO Mark Zuckerberg របស់ Facebook បានស្វែងរក Samsung ក្នុងគោលបំណងធ្វើជាដៃគូសហការផលិត ទូរស័ព្ទ Facebook Homeទីពីរ របស់ខ្លួន។ ជាក់ស្តែង លទ្ធផលប្រហែលជាមិនដូចអ្វីដែលបានគិតទុកនោះទេ ចំពោះ CEO រូបនេះ។ ប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថា Samsung ហាក់ដូចជាមិនចាប់អារម្មណ៍ជាមួយគំរោងនេះឡើយ និងនឹងមិនចូលរួមជាមួយ Facebook នោះទេ។ Samsung បានឲ្យដឹងថា ពួកគេមើលមិនឃើញថាមានប្រយោជន៍អ្វី ពេលចូលរួមផលិតទូរស័ព្ទFacebook Home រួមជាមួយ Facebook នោះទេ។ ម៉្យាងវិញទៀត នេះគឺជាគូប្រកួតប្រជែងរបស់Samsung ហើយទោះមានតិច ឬច្រើន ទូរស័ព្ទ Facebook ក៏ដណ្តើមចំណែកដ៏តូចមួយ នៅលើទីផ្សារផងដែរ។ វាកាន់តែរីកធំប៉ុណ្ណា បណ្តាក្រុមហ៊ុនទូរស័ព្ទដទៃផ្សេងទៀត កាន់តែត្រូវប្រុងប្រយ័ត្ន បន្ថែមប៉ុណ្ណោះ។

ចំពោះ Facebook Home ការពិតទៅ បើទោះជាអ្នកប្រើទូរស័ព្ទ Android ណាក៏ដោយ គឺសុទ្ធតែអាចដំឡើង Software នេះបានយ៉ាងងាយស្រួល ហើយបើសិនមិនចូលចិត្តប្រើវាទៀត គ្រាន់តែចូល Uninstall Software នេះវិញជាការស្រេច៕
ដោយ៖ សិលាប្រភព៖ TTE