តើលោកអ្នកមានបញ្ហាស្នាមជាំនៅលើស្បែកដែរ ឬទេ? តើស្នាមជាំនៅលើស្បែកជាកង្វល់របស់អ្នកមែនទេ? នៅពេលមានស្នាមជាំកើតមាននៅលើស្បែក តើលោកអ្នកមានវិធីព្យាបាលបំបាត់ស្នាមជាំនោះដែរ ឬទេ?

ខាងក្រោមនេះ  យើងសូមណែនាំសុភាពបុរស និង នារី ទាំងអស់  ឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួន ដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលបំបាតត់ស្នាមជាំ បានដោយធម្មជាតិ។

width=500

វិធីទី១៖ សូមយកក្រណាត់ ជ្រលក់ជាមួយនឹងទឹកក្តៅឧណ្ឌៗ បន្ទាប់មក ដាក់ក្រណាត់នោះ  ស្អំនៅកន្លែងមានស្នាមជាំ លើស្បែក ជាការស្រេច។ចំាណំា៖ សូមកុំវត្ថុក្តៅ ដាក់ស្អំនៅលើស្នាមជាំ ពេលមានស្នាមជាំ  ២ ទៅ៣ថ្ងៃ ដំបូង ព្រោះវាអាចបង្កឱ្យមានឈាមកកនៅក្រោមស្បែក។

វិធីទី២៖ សូមយកក្រណាត់ ជ្រលក់ជាមួយនឹងទឹកខ្មេះធ្វើពីផ្លែប៉ម  លាយជាមួយនឹងទឹកបន្តិច ដាក់ស្អំ នៅកន្លែងមានស្នាមជាំ ទុករយៈពេល ១០នាទី ជាការស្រេច។ ព្យាបាលតាមវិធីនេះ មានប្រសិទ្ធិភាពបំផុត ក្នុងការបំបាត់ស្នាមជាំនៅលើស្បែកបានយ៉ាងឆាប់រហ័ស។ចំណាំ៖ ទឹកខ្មេះធ្វើពីផ្លែប៉ម អាចរកទិញបាននៅតាមផ្សារទំនើប៕

ប្រៃសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies