តាមប្រភពព័ត៌មានពី WMPoweruser បានឲ្យដឹងថា Nokia ជិតធ្វើការបង្ហាញខ្លួន ឧបករណ៍Mobile ថ្មីៗទៀតហើយ ដែលក្នុងនោះរួមមានទាំងស្មាតហ្វូនស៊េរីទំនើប និង Tablet ផងដែរនៅក្នុងព្រឹត្តិការណ៍ MWC 2014 ដេលនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី ២៤ ដល់ ២៧ ខែកុម្ភះ ឆ្នាំ២០១៤ ខាងមុខនេះ 

Lumia 2020 នឹងជាឈ្មោះ Tablet ទំហំ 8 inch ថ្មីរបស់ Nokia។ Tablet នេះត្រូវបានបំពាក់នូវ CPU Snapdragon 800 អេក្រង់ថ្មីមួយដែលមានកំរិតរីសូលុយស្យុង FullHD 1080p។ឧបករណ៍នេះ នឹងមានល្បឿនលឿនជាង និងអេក្រង់ភ្លឺច្បាស់ជាង បើប្រៀបជាមួយនឹង Lumia 2520 ហើយនឹងត្រូវបានភ្ជាប់មកជាមួយនឹងប៊ិច Stylus ថែមទៀតផង។

/

ទន្ទឹមនឹង Tablet នេះ Nokia ក៏នឹងធ្វើការបង្ហាញនូវគំរូស្មាតហ្វូនលំដាប់កំពូលមួយស៊េរីទៀតនោះគឺ Lumia 1820 ជាមួយនឹងសំបក unibody លោហធាតុ និងកាមេរ៉ាបែបស្តាយ Lytro នៅក្នុងពិព័រណ៌ MWC ឆ្នាំ២០១៤ ខាងមុខនេះ។

/

Nokia Lumia 1820 នឹងត្រូវបានបំពាក់នូវកាមេរ៉ា Lytro?

Nokia Lumia 1820 ធ្លាប់មានព័ត៌មានចចាមអារាមកាលពីមុនផងដែរ ដោយធ្លាប់បានលេចចេញនូវរូបភាពកាសែត ជាមួយនឹងការរចនាម៉ូតដោយមានតែស្លាកយីហោ Lumia លែងមានស្លាកយីហោ Nokia ទៀតហើយ និងប្រើ  Windows Phone 8.1។

/

រូបភាពចចាមអារាម Nokia Lumia 1820 កាលពីមុន

ស្មាតហ្វូននេះ នឹងមានការរចនាម៉ូតតួសំបក ធ្វើពីលោហធាតុ និងបំពាក់នូវកាមេរ៉ា Lytro shoot first, focus later ជាមួយនឹង16 Lens៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- អីយ៉ា ប្លែកម្ល៉េះ! ប្រើលឹង្គលេងព្យាណូ ជំនួសដៃ (Video inside)  - Apple បានដាក់លក់ iPad Mini Retina ជាផ្លូវការហើយ តំលៃចាប់ផ្តើមពី ៣៩៩ ដុល្លារ- អភិបាលខេត្ត បន្ទាយមានជ័យ លោក ទ្រី ណារិន បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរ ព្រឹកមិញនេះ- ក្លែងខ្លួនធ្វើជាមនុស្សអនាថា សុំមិត្តស្រីរៀបការ, ព្រម ឬក៏អត់ហ្ន៎? (មានវីដេអូ)- យីអើ ចោរនេះ! លួចយកកង់គេ ទុកម៉ូតូខ្លួនឯង នៅកន្លែងកើតហេតុ

ប្រែសម្រួល៖ សិលាប្រភព៖ Vreview