Van Persie បានលេងយ៉ាងល្អក្នុងការប្រកួត Champion League យប់រំលងអាធ្រាត្រថ្ងៃនេះដោយបានជួយ Man United យកឈ្នះគូប្រកួត។

ក្រោយពីសម្លេងកញ្ចែបើកការប្រកួតបន្លឺឡើងមិនយូរប៉ុន្មានផង Man United បានទទួលការមិនសប្បាយចិត្តភ្លាមដោយត្រូវបានគូប្រកួតនាំមុខមួយគ្រាប់មុន រកបានដោយកីឡាករ Kapetanosនៅនាទីទី14។ ពេលនោះ Man United បានធ្វើការវាយសំរុកខ្លាំងជាងមុន ហើយក៏រកបានគ្រាប់បាល់ស្មើមួយវិញដោយកីឡាករ Persie នៅនាទីទី28 ។

/

Persie លេងបានយ៉ាងល្អ ជួយ Man United ទទួលបានជ័យជំនះ

ចូលដល់តង់ទី2, Rooney បានបោះបាល់យ៉ាងល្អដល់ Persie ស៊ុតបាល់បញ្ចូលទីបានសំរេចគ្រាប់បាល់ទី2 ឲ្យ Man United នៅនាទីទី49។ ចាប់ពីពេលនោះមក Man United បានបន្ថយល្បឿននៃការប្រកួត ហើយចុងក្រោយក៏ការពារបានសំរេចជ័យជំនះ ក្នុងលទ្ធផល(2-1)។

វីដេអូ Highlight Goals រវាង Cluj vs Man United

លទ្ធផល៖ Cluj – Man United (1-2)រកគ្រាប់បាល់បានដោយ៖ Kapetanos 14' - Persie 28', 49'កីឡាករចូលរួមប្រកួត៖ Cluj: Mario Felgueiras; Sepsi, Cadu, Rada, Ivo Pinto; Sougou, Aguirregaray, Muresan, Camora; Rafael Bastos, Kapetanos. MU: De Gea, Rafael, Ferdinand, Evans, Evra, Anderson, Fletcher, Cleverley, Rooney, Hernandez, Van Persie.

ដោយ៖ សិលាប្រភព៖ 24h