ប្លែកៗ៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯឆ្នេរសមុទ្រ ប្រទេសម៉ិចស៊ិក ឯណ្ណោះវិញ គេឃើញមានសត្វបបែល ដេកងាប់ជាច្រើនក្បាល។

width=454

ប្រភពពត៌មាន ពីអាជ្ងាធរក្នុងប្រទេសនេះ បានអោយដឹងថា រឿងរ៉ាវនេះ បានកើតឡើងនៅលើឆ្នេរ Veracruz ខណៈដែលមានសត្វបបែលចំនួន ៣០០ក្បាល បានងាប់ ដោយមិនដឹងពីមូលហេតុ។

width=455

សាក្សីម្នាក់ បាននិយាយថា  សត្វបបែលនេះ គឺបានងាប់មុនពេលថ្ងៃរៈ  ដោយសារតែរលក ស្របពេលដែល អ្នករស់នៅតំបន់នោះប្រាប់ថា  បបែលទាំងនេះ ទំនងជាអ្នកនេសាទ បានចាក់ចោល ព្រោះគេគិតថា សត្វទាំងនេះ មិនអាចយកទៅលក់ក្នុងទីផ្សារបាន ដោយសារតែពួកវាមានជាតិពុល។

width=454

នាង  Adriana Loredo បានអះអាងថា  នាងពិតជាបានឃើញ  ក្រុមអ្នកនេសាទ  ចាក់ចោលបបែលទាំងនេះពិតមែន។  ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ងាធរ និងប៉ូលីស នឹងធ្វើការសហការគ្នា ដើម្បីស្វែងរកមូលហេតុពិតដែរ៕

ដោយ៖ រដ្ឋាប្រភព៖ dailymail