ដូចព័ត៌មានចចាមអារាមកន្លងទៅ, Apple ទើបតែប្រកាសជាផ្លូវការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone/iPad/iPod Touch ដោនឡូត iOS 6.0.1។ នៅក្នុងការ Update នេះ, Apple បានធ្វើការជួសជុល(កែកំហុស) នូវកំហុសមូលដ្ឋានជាច្រើន ដែលក្នុងនោះមានកំហុសដែលមិនអនុញ្ញាតឲ្យ iPhone 5 Update Software តាមរយះ OTA។ តាមរយះកំហុសនេះ អ្នកដែលប្រើ iPhone 5ចាំបាច់ត្រូវតែដោនឡូត App iOS updater ជាមុនសិន, ក្រោយមកទើបអាច Update ឡើងiOS 6.0.1។ ក្រៅពី iPhone 5, បណ្តាឧបករណ៍ iOS ផ្សេងទៀតនៅតែអាច Update តាមរយះOTA ដូចធម្មតា។

កំហុសមួយចំនួនដែលត្រូវបានដោះស្រាយនៅក្នុង Version Update iOS 6.0.1 មាន៖

> កែកំហុស មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone 5 Update Software តាម OTA> កែកំហុស ការលេចចេញខ្សែបន្ទាត់កាត់នៅលើអេក្រង់ នៅពេលអ្នកប្រើប្រាស់ប្រើ Keyboard    នៅលើឧបករណ៍> កែកំហុស អំពូល Flash LED មិនអាចបិទបាន> ពង្រឹងសមត្ថភាព Connector របស់ iPhone 5 និង iPod Touch gen 5 ពេលភ្ជាប់ជាមួយ WiFi   មាន WPA2> កែកំហុស ការពាមិនឲ្យ iPhone 5 connect ជាមួយ Cellular Network ក្នុងករណីមួយចំនួន> បំពេញបន្ថែមនូវប៊ូតុងអាចជ្រើសរើស បិទ បើក Cellular Data សំរាប់ iTunes Match> កែកំហុស អនុញ្ញាតឲ្យ Update Password របស់ Passbook ពី lockscreen> កែកំហុស ការជះឥទ្ធិពលដល់ Calendar

/

ក្នុងឱកាសនោះផងដែរ Apple ក៏បានអនុញ្ញាតឲ្យបណ្តាអ្នកបង្កើតកម្មវិធីដោនឡូត Version សាកល្បងនៃការ Update ដ៏ធំមួយផ្សេងទៀតគឺ iOS 6.1 រួមជាមួយ Xcode 4.6 beta។ ក្នុងនោះ Apple បានឲ្យដឹងថានឹងមានការផ្លាស់ប្តូរច្រើននៅក្នុង iOS 6.1 beta រួមមាន ការអភិ-វឌ្ឍទៅលើ Safari, Passbook, រួមជាមួយការណែនាំបណ្តា developer ពីការបំពាក់ផែនទីថ្មីរបស់ Apple ចូលក្នុង App ផ្សេងៗ។​ សព្វថ្ងៃនៅមិនទាន់ច្បាស់ថា iOS 6.1 Full នឹងបង្ហាញខ្លួននៅពេលណានោះទេ៕

/

ដោយ៖ សិលាប្រភព៖ tte