វាមិនមែនជារឿងងាយទេ នៅពេលដែលកីឡាករមួយរូប បណ្តើរបាល់បានដល់ មកទីហើយញាក់ដាច់អ្នកចាំទី ហើយស៊ុតមិនចូលនោះ ។ តែអ្វីៗមិនដូចការគិតឡើយ ប្រហែលជាកីឡាករម្នាក់នេះស៊យខ្លាំងណាស់ហើយមើលទៅ ។នៅក្នុងការប្រកួតបាល់ទាត់មួយ នៅឯទីក្រុង Zivinice Town ប្រទេស Bosnia & Herzegovinaមានកីឡាករកំពូលស៊យម្នាក់ បានធ្វើអោយទស្សនិកជន ខកចិត្តសឹងតែបោកក្បាលទៅហើយ ។ពេលនោះកីឡាករក្រុម ដែលមានឯកសណ្ឋានពណ៌ស បានប៉ះបាល់អោយគ្នា ហើយញាក់ដាច់អ្នកចាំទីឡើងឆ្ងាយទៅហើយ បណ្តើរមកជិតទី ប្រវែងប៉ុន្មាន ៣ ម៉ែតប៉ុណ្ណោះ ។ ហើយអ្វីដែលធ្វើអោយទស្សនិកជន សោកស្តាយជាខ្លាំងពន់ពេកនោះ គឺកីឡាករនោះបែជាស៊ុត ប៉ះរបារទីទៅវិញ ហើយថែមមួយជើងទៀតក៏មិនចូលដែរ ។ ចង់ដឹងថា យ៉ាងម៉េចបានបាល់ញាក់ដាច់អ្នកចាំទីហើយស៊ុតមិនចូលទៀតយ៉ាងណានោះ សូមចូលរួមទស្សនាទាំងអស់គ្នា ៕

 

 

ដោយ ៖ កុសលប្រភព ៖ youtube