កាន់តែខិតជិតថ្ងៃដែល iPhone 5S និង iPhone 5C បង្ហាញខ្លួនជាផ្លូវការ ព័ត៌មានចចាមអារាមស្តីពីស្មាតហ្វូនថ្មីទាំងពីរ របស់ Apple បានលេចចេញមកកាន់តែច្រើន ជារៀងរាល់ថ្ងៃ។ ព័ត៌-មានថ្មីបំផុតនេះ គឺនិយាយអំពី បរិមាណថ្ម និងអំពូល flash ជំនួយពន្លឺ។

តាមគេហទំព័រ Phonearena, iPhone 5S នឹងត្រូវបំពាក់នូវសំបកធ្វើពីអាលុយមីញ៉ូម ជាមួយខ្នាតប្រវែងដូចនឹង iPhone 5 (7.6mm x 123.8mm x 58.6mm) បច្ចុប្បន្ន មានន័យថាទំហំអេក្រង់នៅតែរក្សាដូចមុនគឺ 4 inch។ ប៉ុន្តែ iPhone 5S នឹងធ្ងន់ជាង iPhone 5 បន្តិច ដោយសារតែថ្មមានបរិមាណខ្ពស់ជាង (បរិមាណ mAh ជ្រើនជាងមុន)។

/

ប្រភពព័ត៌មានដដែលក៏បានបង្ហាញឲ្យឃើញថា iPhone 5S របស់ Apple នឹងត្រូវបានបង្ហាញខ្លួននៅអាមេរិច ចុងខែ កញ្ញា ខាងមុខនេះ។ iPhone ជំនាន់បន្ទាប់នេះនឹងមាន កាមេរ៉ា 8MPជាមួយ aperture f/2.0 ដែលអនុញ្ញាតឲ្យស្មាតហ្វូន ថតរូបបានច្បាស់ល្អ ក្នុងលក្ខខណ្ឌខ្វះពន្លឺ។វាក៏បានបំពាក់នូវ Chip A7 លឿនជាងមុន និងមានបីពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ សខ្មៅប្រផេះ និងមាស។ iPhone 5S របស់ Apple នៅថែមទាំងបំពាក់នូវ ឧបករណ៍ Scan ម្រាមដៃនៅត្រង់ប៊ូតុង Home រុំព័ទ្ធដោយសារធាតុ Sapphire ទៀតផង។

/

/

មិនត្រឹមតែប៉ុណ្ណោះ រូបភាពគ្រឿងផ្សំមួយចំនួននៃ iPhone ជំនាន់បន្ទាប់ ក៏បានលេចេញចចាមអារាម ដែលបញ្ជាក់ថា ស្មាតហ្វូននឹងមានបំពាក់នូវអំពូល flash LED ពីរផងដែរ ដែលកត្តានេះ នឹងជួយឲ្យរូបភាពដែលថតពី iPhone 5S កាន់តែច្បាស់ល្អ ជាងមុនមួយកំរិតទៀត៕

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ Vreview