កំពង់ធំ ៖ គ្រោះ​ថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង ១០.៣០ នាទី​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ ២០១១ នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​គ្រួស​ក្រហម មួយ​ខ្សែ​ដែល​លាត​សន្ធឹង​ពី​ឃុំ​ប្រឡាយ ទៅ​ឃុំ​ពពក នៅ​ចំណុច ភូមិ​កន្ធាន​ចាស់ ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដោយសារ​មាន​ករណី​បើក​ឡាន​ដោយ​ល្បឿន​លឿន​ពេក វ៉ាក់​អឺ​រួច​ច្រឡំ​ជាន់​ប្រាំង​ក៏​រអិល​ធ្លាក់​ទៅ​នឹង​ប្រឡាយ​ទឹក​ក្បែរ​ ចិញ្ចើម​ថ្នល់ ។

ហេតុការណ៍​នោះ​​បណ្តាល​មក​ពី​រថយន្ត ម៉ាក តូយ៉ូត​ពាក់​ស្លាក​លេខ កំពង់ធំ 2 B1099ពណ៌​ទឹក​ប្រាក់ សាច់​ញ្ញាតិ​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ ឪពុក​ម្តាយ​របស់​គាត់​បាន​នាំ​គ្នា ជិះ​រថយន្ត​ខាង​លើ​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​នៅ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង លុះ​មក​ដល់​ចំណុច​កើត​ហេតុ ដោយ​សារ​ផ្លូវ​រអិល​ផង​ក៏​ជាន់​ហ្វ្រាំង ហើយ​​ផ្លោង​ទៅ​ធ្លាក់​​ប្រឡាយ​តែម្តង​ជា​ហេតុ​ធ្វើ​អោយ​ផ្ទុះ​ពង​ទាន់​ដែល​ មិន​បណ្តាល​អោយ​មាន​អ្នក​ស្លាប់ តែ​មាន​របួស​ធ្ងន់ ។

អ្នក​បើកបរ​បាន​បាក់​ដៃ​ឆ្វេង ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ លី ប៊ុនសៀ អាយុ ៦២ ឆ្នាំ ជា​ថៅកែ​សំណង់​ស្រុក​ស្ទោង មាន​ប្រពន្ឋ ឈ្មោះ សៀន គឹមហៃ អាយុ ៦០ ឆ្នាំ បែក​មុខ​យ៉ាង​ធ្ងន់​គួរ​សម រស់​នៅ​ក្នុង​ភូមិ លាប​ទង ឃុំ​កំពង់​ចិន​ត្បូង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​បាន​ដឹក​អ្នក​របួស​មក​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង ​ស្រុក​ស្ទោង៕

http://www.kampucheathmey.com/local-...-10-19-14.html