ខេត្តបាត់ដំបង*៖ ក្មេងស្រីអាយុ៧ឆ្នាំ ម្នាក់ត្រូវក្មេងប្រុសអាយុ១៥ឆ្នាំ បានលួងលោម ចាប់រំលោភបានសម្រេច កាលពី ថ្ងៃទី៦ ខែមករា ឆ្នាំ២០១១ វេលាម៉ោង១០និង០០នាទីព្រឹកនៅ ចំណុចក្រុមទី៧ ភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល។ ពេលបែកការម្តាយក្មេងស្រី ប្តឹងសមត្ថកិច្ចនគរបាលស្រុកថ្មគោលឃាត់ខ្លួន។
ហេតុការណ៍ឃាត់ខ្លួនក្មេងប្រុស ខាងលើធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ចំណុចអូសទូក ស្ថិតក្នុងភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈពេលក្មេងប្រុសរូបនេះ កំពុងបោះកណ្តាប់ស្រូវដាក់លើគោយន្ត។ មន្ត្រីនគរបាលការិយាល័យ ជួញដូរមនុស្សនិងការពារអនីតិជនខេត្តម្នាក់ បានឱ្យដឹងថា ជនសង្ស័យធ្វើសកម្មភាពលួងលោមចាប់ ក្មេងស្រីអាយុ៧រំលោភនេះឈ្មោះ ហ៊ីង វីរៈ អាយុ១៥ឆ្នាំមានទីលំនៅភូមិសំរោង ឃុំតាម៉ឺន ស្រុកថ្មគោល។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ច ស ន អាយុ៧ឆ្នាំមានទីលំនៅ ភូមិ ឃុំជាមួយគ្នាខាងលើ។
តាមការដកស្រង់សម្តីម្តាយក្មេងស្រីរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា កាលពីថ្ងៃទី៦ខែ មករាឆ្នាំ ២០១១ វេលាម៉ោង៧ព្រឹកគាត់បានចេញពីផ្ទះទៅស្រែ ដោយបានទុកកូនស្រី របស់គាត់ឱ្យនៅចាំផ្ទះលេងជាមួយក្មេងៗ នៅក្នុងភូមិ។ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ ទើបត្រឡប់មកផ្ទះហូបបាយជាធម្មតា ដោយ មិនបានដឹងពីរឿងអ្វីកើតឡើងទេ។ ទើបមកដល់ថ្ងៃទី១២ ខែមករា មានក្មេងស្រីឈ្មោះ រស្មី អាយុ ៧ឆ្នាំ ដែលនៅលេង ជាមួយកូនស្រីរបស់គាត់បានមកប្រាប់គាត់ថា� អា វីរៈ បានចាប់ ស្រាតខោកូនមីងឯងហើយវាយកប្រដាប់ ភេទវារុកចូល ប្រដាប់ភេទកូនមីងឯង ទៀត�។ ក្រោយពីបានដឹងដំណឹងនេះ ភ្លាមគាត់ក៏បានមកសួរកូនស្រីរបស់គាត់ រួចគាត់ក៏បាននាំកូនស្រី មកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាល ស្រុកថ្មគោលឱ្យ ជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ។ ក្រោយពីទទួលបានពាក្យបណ្តឹងពី ម្តាយក្មេងស្រីរងគ្រោះរួចមក សមត្ថកិច្ច នគរបាលស្រុកថ្មគោលបានធ្វើការស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានយកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី៦ខែមករា រូបគេបានមកលេងបិទពួនជាមួយក្មេងស្រីរង គ្រោះនិងក្មេងៗជាច្រើននាក់ ទៀតនៅក្នុងភូមិ។ លុះលេងបានមួយសន្ទុះគេនិងក្មេងស្រីរងគ្រោះ បាននាំគ្នារត់ទៅពួននៅខាងក្រោយផ្ទះរបស់ឈ្មោះ តាង៉ុយ តែពីនាក់ ឆ្លៀតឱកាសស្ងាត់ល្អ គេក៏បានលួងលោមក្មេងស្រីរងគ្រោះ ចាប់ស្រាតខោឱ្យដេកផ្ទាល់ដី ហើយយកអណ្តាតលិឍប្រដាប់ភេទនាងរងគ្រោះ។ ក្រោយពីយកអណ្តាតលិឍប្រដាប ភេ់ទនាងអស់ចិត្តហើយ គេក៏បានធ្វើសកម្មភាព ចាប់រំលោភនាង ដោយមានការឈឺចាប់ នាងក៏ស្រែកយំឃើញដូចច្នេះ ខ្លួនក៏ឈប់រំលោភខ្លាចមានគេដឹង។ តែខ្លួនមិនអស់ចិត្តក៏បានយកម្រាមដៃរុកចូលក្នុង ប្រដាប់ភេទរបស់នាងម្តងទៀត។
ក្រោយមកទើបគេស្លៀកខោដើរ ត្រឡប់ទៅផ្ទះវិញជាធម្មតា លុះមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី១៣ ខែមករា ក៏មាននគរបាលមកចាប់ខ្លួនយកទៅធ្វើការ សាកសួរនៅ អធិការដ្ឋានស្រុកថ្មគោល រួចបញ្ជូនបន្តមកស្នងការនគរបាលខេត្តតែម្តង។
លោក ចាន់ ណារ៉េត នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានបញ្ជាក់ថា យោងតាមពាក្យ បណ្តឹងរបស់ម្តាយជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យរួចមក លោកស្នងការនគរបាលខេត្តបានដាក់ បញ្ជាឱ្យការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
http://dap-news.com/index.php?option...news&Itemid=50