តាមប្រភពពី The Verge បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍យប់មិញរបស់ Apple លោកនាយកប្រតិបត្តិ Tim Cook បានប្រកាសបញ្ចុះតម្លៃលក់ជាផ្លូវការដល់គំរូនាឡិកាឆ្លាតវៃ Apple Watch របស់ខ្លួន មកនៅ ត្រឹមតែ ២៩៩ ដុល្លារប៉ុណ្ណោះ ពោលគឺចុះ ៥០ដុល្លារ ពីតម្លៃលក់ ៣៤៩ដុល្លារ សម្រាប់ម៉ូដែលទាបជាង គេ។

/

មិនមានម៉ូដែលអាប់ឌេតណាមួយឡើយ បន្ទាប់ពី Apple Watch បានបង្ហាញខ្លួនរយះពេលមួយឆ្នាំមក គឺមានតែការបញ្ចុះតម្លៃខ្លះ រួមជាមួយនឹងការបន្ថែមជម្រើសថ្មីលើខ្សែនាឡិការបស់ Apple Watch។ បណ្តា ខ្សែនាឡិកាថ្មីៗដែល Apple ធ្វើការបង្ហាញណែនាំរួមមាន ម៉ូដែលខ្សែ Milanese loop បន្ថែម ជម្រើសពណ៌ បន្ថែមសម្រាប់ម៉ូដែលខ្សែស្បែក និងខ្សែកៅស៊ូ រួមជាមួួយនោះ គឺគំរូខ្សែថ្មីធ្វើពីនីឡុង ដែលមានដល់ទៅ ៧ពណ៌ផ្សេងគ្នា៕

/

/

- អានអត្ថបទ៖ iPad Pro 9,7 បង្ហាញខ្លួនជាផ្លូវការ៖ True Tone Display, ខ្លាំងដូច 12,9, 12MP/5MP, តម្លៃចាប់ពី 599$- អានអត្ថបទ៖ iPhone SE បង្ហាញខ្លួនជាផ្លូវការ៖ អេក្រង់៤អ៊ីន Chip A9 កាមេរ៉ា 12MP តម្លៃចាប់ពី ៣៩៩ ដុល្លារ

 

ប្រែសម្រួល៖ មង្គលប្រភព៖ The Verge, VR