ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួបានឱ្យដឹងនៅថ្ងៃ សុក្រ ទី ១៤ ខែ មករា ឆ្នាំ ២០១១ នេះថា នាយករដ្ឋមន្ត្រីចិន លោក វិនជាបាវ បានផ្ញើសារលិខិតមួយច្បាប់ជូនចំពោះលោក នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្រី ចូលៀ ជីលាត និងជនរួមជាតិទាំងអស់ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលថ្មីៗនេះ។
អភិបាលក្រុង គ្វីនឡែន បានបញ្ជាក់ថា រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនដល់១៦នាក់ និង៦១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។
គួរបញ្ជាក់ផងដែរថា ផ្ទះ និងអាគារពាណិជ្ចកម្មចំនួន១៥.០០០ខ្នង ត្រូវបានលិចលង់ ដោយសារទឹកជំនន់នៅទីក្រុងប៊្រីសបេន។
http://dap-news.com/index.php?option...rld&Itemid=457