កណ្ដាល ៖ ប៉ូលិសបានធ្វើការឃាត់ខ្លួនក្មេងទំនើងម្នាក់យោងតាមពាក្យបណ្ដឹង របស់ស្ត្រីជាម្ដាយបន្ទាប់ពីក្មេងទំនើងរូបនោះបានធ្វើសកម្មភាព ដុតផ្ទះកាលពីយប់ថ្ងៃទី១២ខែមករាឆ្នាំ២០១១នៅចំណុច ភូមិស្វាយតាមេមឃុំព្រែកស្ដីស្រុកកោះធំខេត្តកណ្ដាល។
ប៉ូលិសការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជននៃស្នងការនគរបាលខេត្តកណ្ដាលបានអោយដឹងថា ក្មេងទំនើងដែលត្រូវឃាត់ខ្លួនឈ្មោះថូ សុខលីមភេទប្រុសអាយុ២៤ឆ្នាំមុខរបរនេសាទមានទីលំនៅភូមិឃុំកើត ហេតុ។ជនបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី ១៣ខែមករាឆ្នាំ២០១១បន្ទាប់ពីម្ដាយបានមកប្ដឹងសមត្ថកិច្ច។
បើតាមស្រ្តីជាម្ដាយឈ្មោះ ពេញ ផានអាយុ៤៥ឆ្នាំបាននិយាយប្រាប់សមត្ថកិច្ចអោយដឹងថានៅល្ងាចថ្ងៃ ទី១២ខែមករាឆ្នាំ២០១១នោះឈ្មោះ ថូ សុខគីម បានចេញពីផ្ទះទៅផឹកទឹកត្នោតជូជាមួយមិត្តភ័ក្ដិនៅក្នុងភូមិ ។លុះផឹកស្រវឹងបានវិលមកផ្ទះនៅម៉ោង៩និង៣០នាទីយប់ហើយរឿងឈ្លោះ ប្រកែកជាមួយម្ដាយពីរឿងទារលុយធ្វើសោរហ៊ុយទៅភ្នំពេញរកការងារ ធ្វើពេលនោះម្ដាយឆ្លើយថាអត់មានលុយទេនិងបានស្ដីបន្ទោសពីរឿង កូនផឹកស៊ីស្រាប់តែកូនប្រុសទំនើងនោះស្ដីតបមកម្ដាយវិញរួចទិញ សាំងមកចាក់ស្រោចជញ្ជាំងផ្ទះរួចយកភ្លើងមកដុតផ្ទះតែម្ដង។
កូនទំនើងឈ្មោះថូ សុខលីម ពេលប៉ូលិសឃាត់ខ្លួនបាននិយាយថាខ្លួនមិនបានទិញសាំងមកចាក់ដុត ផ្ទះទេ។យប់នោះគេស្រវឹងទឹកត្នោតជូហើយបានឈ្លោះប្រកែកជាមួយ ម្ដាយមែនហើយម្ដាយក៏ចុះទៅផ្ទះអ្នកជិតខាងពេលនោះខ្លួនក៏បើក ទ្វារផ្ទះចូលដេកដោយរុញទ្វារទៅប៉ះនឹងចង្កៀងដួលកំពប់ប្រេង បណ្ដាលអោយឆេះផ្ទះតែម្ដងរួចខ្លួនភ័យពេកក៏រត់គេចខ្លួនសិនក្នុង យប់នោះ។
សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាលចាត់ការទៅតាមផ្លូវ ច្បាប់៕
http://www.kampucheathmey.com/local-...-10-21-37.html