ខេត្តសៀមរាប ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំព្រះរាជាណាចក្រ កម្ពុជា គឺលោកជួង ជី ហៅនាយកុយ ដែលបានជួបគ្រោះអកុសលត្រូវចោរប្លន់យកគ្រឿងអលង្ការអស់ពីខ្លួន មានតំលៃជាង៣ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី១៣ មករា នោះបានថ្លែងថា លោកមានការសោកស្តាយបំផុតចំពោះទ្រព្យសម្បត្តិដែលបានមកដោយកម្លាំង ញើសឈាមរបស់លោកដែលបាត់បង់ ប៉ុន្តែទោះជាបែបណា មិនប៉ះពាល់ដល់អាជីពកំប្លែងរបស់លោកទេ។
តារាកំប្លែងរូបនោះបាន និយាយបែបនេះនៅក្នុងបទសំភាសន៍ដាច់ដោយឡែកមួយ ជាមួយអ្នកយកព័ត៌មានកោះសន្តិភាព នៅគ្រាដែលរូបលោកទៅសំដែងក្នុងកម្មវិធីមួយ រៀបចំឡើងដោយក្រុមហ៊ុនបារីលុចសារី នៅឯក្រុងសៀមរាប កាលពីរាត្រីថ្ងៃទី១៣ មករា គឺនៅក្រោយពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះដែលរូបលោកត្រូវបានចោរដៃ ឆើតមួយក្រុមភ្ជង់ប្លន់នៅមុខយានដ្ឋានមួយនារាជធានីភ្នំពេញ។
នាយកុយ មើលទៅហាក់ដូចជាមានសភាពក្រៀមក្រំចិត្តបន្តិចមែន ប៉ុន្តែនៅលើឆាករូបលោកបានប្រឹងប្រកាន់ជំហរដូចជាពុំមានរឿង អ្វីកើតឡើងចំពោះរូបលោកសោះ ដោយបានប្រឹងសំដែង ជាមួយក្រុមសំដែងរបស់លោកអស់ពីចិត្ត ធ្វើឱ្យទស្សនិកជនដែលឈរយ៉ាងកុះករនៅពីមុខឆាកសំដែង ទប់សំណើចមិនបានគ្រប់ៗគ្នា ហើយក៏ពុំបានដឹងថា លោកកុយមានរឿងគួរឱ្យអាសូរបែបនេះឡើយ។ ឆ្លើយចំពោះសំនួរដែលសួរថា តើអាចមានការប៉ះពាល់ដល់ការសំដែងរបស់លោកដែរឬយ៉ាងណា នៅពេលដែលលោកបានជួបហេតុការណ៍អកុសលចោរប្លន់បែបហ្នឹង? តារាកំប្លែងនាយកុយបានឆ្លើយដោយផ្តើមនូវសំណើចមួយ បែបបង្ខំថា ខ្ញុំនៅតែមានទឹកចិត្តសំដែងជូនមហាជនដដែល ព្រោះទ្រព្យសម្បត្តិដែលបាត់បង់ទាំងអស់ហ្នឹងវាពិតណាស់ បានមកពីកម្លាំងញើសឈាមរបស់ខ្ញុំមែន ប៉ុន្តែវាកើតក្រោយទេ មិនអាចប្រដូចទៅនឹងកិត្តិយសដែលខ្ញុំប្រឹងប្រែងតស៊ូដោយលំបាកជាង ៣០ឆ្នាំមកនេះទេ ដូច្នេះខ្ញុំមិនបណ្តោយឱ្យអាជីពវាបាត់បង់ងាយៗទៅបានទេ។ ផ្ទុយទៅវិញខ្ញុំនឹងប្រឹងប្រែងសំដែងឱ្យកាន់តែល្អជាងមុន ដូចឃើញស្រាប់ហើយ យប់នេះខ្ញុំនៅតែឡើងឆាកសំដែង ហើយមហាជននៅតែគាំទ្ររូបខ្ញុំដដែល។
សូមបញ្ជាក់ថា តារាកំប្លែងរូបនេះត្រូវបានក្រុមចោរដែលមានគ្នាប្រមាណ៤នាក់ជិះ ម៉ូតូ២គ្រឿងម៉ាកហុងដាពណ៌ខ្មៅ ប្រដាប់ដោយកាំភ្លើងខ្លីធ្វើសកម្មភាពភ្ជង់ប្លន់កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ មករា នៅក្នុងយានដ្ឋានជួសជុលរថយន្តយីហោ �សុខ ចំរើន� ស្ថិតនៅតាមផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ខណៈពេលដែលតារាកំប្លែងរូបនេះនៅក្នុងយានដ្ឋានដើម្បីមើលជាង បាញ់ថ្នាំរថយន្តម៉ាកហ៊ីយ៉ាន់ដាយរបស់លោកមួយគ្រឿងទៀត មុនពេលលោកធ្វើដំណើរទៅសំដែងនៅខេត្តសៀមរាបតាមការអញ្ជើញរបស់ ក្រុមហ៊ុនបារីលុចសារី។
នាយកុយបានប្រាប់ពីហេតុការណ៍នោះថា នៅពេលដែលចោរភ្ជង់រូបលោកដោយកាំភ្លើង គឺមានការភ័យខ្លាំងណាស់ ហើយលោកបានប្រាប់ទៅចោរថា �កុំបាញ់ចង់យកអ្វីយកទៅ... សុំតែទុកជីវិតបានហើយ...�។ រួចលោកក៏ដោះគ្រឿងអលង្ការមាននាឡិកា ខ្សែ.ក ខ្សែដៃ រួមទាំងចិញ្ចៀន២វង់មានដាំពេជ្រទៅឱ្យក្រុមចោរទាំងអស់ ហើយពួកវាក៏គេចខ្លួនបាត់ទៅ។ លោកកុយបញ្ជាក់ថា �ទ្រព្យសម្បត្តិដែលក្រុមចោរប្លន់ទៅដោយសុវត្ថិភាពនោះ បើសរុបជាទឹកប្រាក់មានចំនួនជាង៣ម៉ឺនដុល្លារអាមេរិក ដែលវាបានមកពីការសន្សំដោយកម្លាំងញើសឈាមរបស់ខ្ញុំផ្ទាល់ គ្មានអំពើកេងប្រវ័ញ្ចបងប្អូនណាម្នាក់ទេ ខ្ញុំស្តាយណាស់ តែអាយុជីវិតវាសំខាន់ជាងអ្វីៗទាំងអស់�។ ស្ថិតនៅក្នុងសភាពក្រៀមក្រំ តារាកំប្លែងរូបនេះបន្តថា �ទង្វើរបស់ក្រុមលោកចោរវាជ្រុលពេកហើយ ដែលប្លន់មិនរើសមុខ សូម្បីតែរូបខ្ញុំជាសិល្បករធ្លាប់បំរើមហាជនឱ្យមានអារម្មណ៍សើច ក្អាកក្អាយអស់រយៈពេលច្រើនឆ្នាំមកហើយក៏វាពុំមានការលើកលែង។ ក្នុងជីវិតរបស់ខ្ញុំនេះបានសាងកុសលច្រើនណាស់ គឺខ្ញុំតែងតែអាណិតអាសូរ និងជួយឧបត្ថម្ភចំពោះជនក្រីក្រ ចុះហេតុអ្វីហេតុការណ៍អកុសលនេះធ្លាក់មកលើរូបខ្ញុំទៅវិញ? អស់លោកចោរអើយ... ល្មមចេះភ្ញាក់ខ្លួនឈប់ដើរផ្លូវខុស ងាកមកសាងអំពើល្អនឹងគេវិញទៅដើម្បីសន្សំកុសលសំរាប់ថ្ងៃក្រោយ�៕
http://kohsantepheapdaily.com.kh/art...14-040945.html