តើលោកអ្នកមានអារម្មណ៍ថា ស្បែករបស់លោកអ្នកកំពុងតែរមាស់មែនដែរឬទេ? ស្បែករមាស់គឺជាបញ្ហាស្បែកធម្មតាមដែលតែងតែកើតមានឡើងចំពោះមនុស្សគ្រប់គ្នា។ បញ្ហាទាំងនេះអាចបណ្តាលមកពីសកម្មភាពរាល់ថ្ងៃរបស់លោកអ្នក ដូចជា៖ លេងកីឡា ហាត់ប្រាណ បែកញើស មិនបានលាងសំអាតខ្លួនឱ្យបានល្អ និង ការទទួលទានដំណេក មិនបានបោសសំអាត  កន្លែងទទួលទានដំណេកឱ្យបានស្អាត ទើបបង្កឱ្យមានស្បែករមាស់នេះឡើង។

ខាងក្រោមនេះ គឺជាវិធីងាយៗមួយចំនួនដែលជួយព្យបាលកំចាត់បញ្ហាស្បែករមាស់បានយ៉ាងឆាប់រហ័ស។

width=500

វិធីទី១៖ សូមយកម្ស៉ៅ baking soda ១ពែង  លាយទៅក្នុងអាងទឹក ឬ ធុងទឹក (ធំអាចត្រាំខ្លួនបាន)កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ចូលត្រាំក្នុងទឹកនោះ រយៈពេល ៣០នាទី រួចយកកន្សែងជូតខ្លួនរបស់អ្នកឱ្យស្ងួត ជាការស្រេច។ចំណាំ៖ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ១ថ្ងៃ ១ដង។

វិធីទី២៖ សូមយកដុំទឹកកក ដាក់នៅលើស្បែក កន្លែងមានរមាស់ ឱ្យបានយូរ  តាមតែអាចធ្វើទៅបាន ឬងូតទឹកជាមួយនឹងទឹកត្រជាក់ជាការស្រេច។ វិធីនេះ នឹងជួយឱ្យស្បែករបស់អ្នក បាត់រមាស់បានយ៉ាងឆាប់រហ័ស។

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies