នៅក្នុងការប្រកួតបាល់ទាត់ Premier League នាថ្ងៃទី២៦ ធ្នូ ដែលក្លឹប Man City ត្រូវប្រកួតជាមួយ ក្លឹប Sunderland មានរឿងគួរឲ្យអស់សំណើចបន្តិចបន្តួច នៅពេលមុនការប្រកួត។

ជាការពិតណាស់ ប្រសិនបើកុមារម្នាក់ដែលគាំទ្រក្លឹប Man City យ៉ាងពេញទំហឹង ប្រាកដ ជារំពឹងថានឹងបានទទួលភាពស្និតស្នាលពីកីឡាករណាម្នាក់នៅក្នុង ក្លឹប Man City នេះហើយ។ ដោយឡែកនៅក្នុងវីដេអូខាងក្រោមនេះវិញ មានកុមារាដែលគាំទ្រក្លឹប Man City ម្នាក់ត្រូវបាន កីឡាករ Sunderland ម្នាក់អង្អែលក្បាលទៅវិញ ហើយកុមារាម្នាកនេះហាក់ដូចជាសប្បាយចិត្ត ហើយឆ្ងល់ថា “អីយ៉ាស់! លោកពូក្លឹប Man City ណាមួយអង្អែលក្បាលខ្ញុំចេះ?”។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ តុលា ប្រភព៖ DM