នៅក្នុងពិភព KPOP មានតារាសំដែងប្រុសម្នាក់ ដែលត្រូវបានគេដាក់ឈ្មោះអោយថា SmileKiller ដោយសារតែគេ មានស្នាមញញឹមស្រស់ស្អាតជាងគេ ដែលអាចធ្វើអោយបេះដូងនារីរលាយដូចក្រមួនត្រូវថ្ងៃ ។ ចង់ដឹងថាគាត់ជាអ្នកណា ទស្សនាខាងក្រោមនេះ ។
បុរសដែលមានស្នាមញញឹម ស្រស់ស្អាតជាងគេ ក្នុងពិភព KPOP ដែលមានឈ្មោះល្បីល្បាញក្នុងការសំដែងនោះគឺជា Kim Bum អតីតតារាសំដែងក្រុម F4 កូរ៉េ ។ Kim Bum ត្រូវបានទស្សនិកជនជានារីៗ ចូលចិត្តនិងស្រឡាញ់យ៉ាងខ្លាំង ជាមួយនិងស្នាមញញឺមរបស់គេ ដែលធ្វើអោយពួកគេបាក់ចិត្តមិនដឹងខ្លួនឡើយ ។ ថ្មីៗ Kim Bum បានប្រកាសអំពីដំណឹងស្នេហា ជាលើកដំបូងរបស់គេហើយ ។
កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមថា Kim Bum មានទំនាក់ទំនងស្នេហា ជាមួយនិងតារាសំដែងស្រី Moon Geun Young ដែលបានសំដែងរួមគ្នាក្នុងរឿង Goddess Of Fire ។ ឥលូវរឿងនេះ បានក្លាយជាការពិតហើយ ដោយអ្នកតំណាងរបស់អ្នកទាំង ២ បានចេញមុខមកបញ្ជាក់ផ្ទាល់តែម្តងថាពួកគេ បានទាក់ទងមានចំណងស្នេហាមែន ។ អ្នកតំណាងបាននិយាយថា ពួកគេទាំង ២ បានចាប់ផ្តើមចាប់ចិត្តស្រឡាញ់គ្នា ក្នុងពេលដែលសំដែងជាមួយគ្នាក្នុងរឿង Goddess Of Fire ។គួរបញ្ជាក់ផងដែរថា Kim Bum ទើបតែមានអាយុ ២៤ ឆ្នាំប៉ុណ្ណោះចំណែក Moon Geun Young មានអាយុច្រើនជាង Kim Bum ២ ឆ្នាំគឺ ២៦ ឆ្នាំ ៕
ប្រែសម្រួល ៖ លីលីប្រភព ៖ allkpop