អាពាហ៍ពិពាហ៍រវាងនាង Mangli ជាមួយនឹងសុនក Sheru ត្រូវបានគេធ្វើឡើងទៅតាមពិធីបុណ្យសាសនា និងទំនៀមទម្លាប់ ក្នុងបំណងកាត់ផ្ដាច់បណ្ដាសា កំពុងតែមានចំពោះនារីវ័យក្មេងម្នាក់នេះ។

/

នៅក្នុងភូមិដាច់ស្រយាលមួយ ក្នុងរដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា មានពិធីរៀបការចម្លែកមួយ ត្រូវបានគេរៀបចំធ្វើឡើង ដោយមានការចូលរួមពីអ្នកភូមិជាច្រើនសិបនាក់ នោះគឺពិធីរៀបការ រវាងនារីវ័យក្មេងរូបស្រស់ម្នាក់ ជាមួយនឹងសុនកមួយក្បាល។ ពិធីរៀបការនេះ ធ្វើ ឡើងដើម្បីដោះបណ្ដាសាឱ្យនារីជាកូនក្រមុំ។

/

ប៉ុន្ដែ នាង Mangli មិនសប្បាយចិត្តនោះទេ នៅពេលត្រូវរៀបការជាមួយសុនក ប៉ុន្ដែនាងជឿជាក់ថា ពិធីរៀបការនេះ នឹងជួយឱ្យនាងប្ដូរផ្លាស់ស្ថានភាពអាក្រក់នាបច្ចុប្បន្នរបស់ខ្លួន។

width=392

លោក Sri Amnmunda ដែលជាឱពុករបស់នាង  Mangli ឱ្យដឹងថា  តាមទំនៀមទម្លាប់​ របស់ជនជាតិលោក ការរៀបការជាមួយសុនក គឺជាវិធីតែមួយគត់ដែលអាចជួយបណ្ដេញនូវ​ភាពចង្រៃឧបទ្រព ឱ្យ​ចេញពីជីវិត។ ក្រៅតែពីសុនក ពិធីនេះ ត្រូវបានធ្វើឡើង ដូចទៅនឹងពិធីរៀបការរវាងមនុស្ស និងមនុស្ស។

/

គ្រួសារខាងស្រី ក៏ចាត់ទុក និងគោរពស្រឡាញ់សុនក ដូចទៅនឹងកូនប្រសា ក៏ដូចជាសាច់ញាតិរបស់ពួកគេ។ នេះមិនមែនជាលើកដំបូងនោះទេ ដែលមានពិធីរៀបការរវាងនារីម្នាក់ ជាមួយនឹងសុនកមួយក្បាល ពិធីនេះ ត្រូវគេធ្វើឡើងជាហូរហែ នៅពេលមានគេយល់ថា កូនចៅកំពុងជួបរឿងមិនល្អក្នុងជីវិត។

/

យោងតាមទំនៀមទម្លាប់របស់អ្នកភូមិ  ពិធីនេះនឹងមិនមានផលប៉ះពាល់អវិជ្ជមានអ្វីដល់ Mangli នោះឡើយ។ នាងនឹងអាចរៀបការជាមួយបុរសម្នាក់ ដោយមិនចាំបាច់ធ្វើពិធីសុំលែងលះពីសុនក Sheru ។

/

សុនក Sheru ដែល​ជា​កូន​កម្លោះ ក្នុង​ថ្ងៃ​រៀប​ការ​របស់​ខ្លួន កំពុង​ជិះ​រថ​យន្ដ​ជាមួយ​មិត្ត​របស់​វា

នាង Mangli ថ្លែងថា ៖ “នៅថ្ងៃណាមួយ នាងខ្ញុំនឹងបានរៀបការជាមួយបុរសម្នាក់។ ក្ដីប្រាថ្នារបស់នារីទាំងអស់ គឺចង់រៀបការជាមួយបុរសសង្ហាម្នាក់។ ដូច្នេះ  នាងខ្ញុំ ក៏កំពុងតែរង់ចាំមនុស្សក្នុងសុបិនរបស់ខ្លួន”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail