លោក Rory McIIroy និង លោក​ Tiger Woods បានចាញ់ការប្រកួតរវាយកូនហ្គូលនៅក្នុងវគ្គដំបូងនៃការប្រកួត World Golf Final។

អ្នកលេងលេខ១លំដាប់ដាប់ថ្នាក់ពិភពលោក Mcllroy ត្រឡូវបានកីឡាករសញ្ជាតិអាមេរិកាំងឈ្មោះ Matt Kuchar បំបាក់ដោយការវាយបាល់ចូល៦គ្រាប់នៅវគ្គដំបូង។

width=254width=197

រូបភាព៖ លោក Tiger Woods និងលោក Rory Mcllroy

ចំណែកឯលោក Tiger Woods អ្នកលេងជើងឯកឈ្នះ ១៤ប្រកួតជាប់ៗគ្នាមកហើយនោះបានលេងនៅក្រុមជាមួយ Mcllroy ដែរនោះ ក៏បានចាញ់កីឡាករជើងខ្លាំងរបស់អាមេរិក Charl Schwartzel ដែរ។ លោក Tiger Woods  បានធ្លាប់យកឈ្នះកីឡាករ Schwartzel នៅអាហ្រិកខាងត្បូងដោយការវាយបាល់ចូលត្រឹម៧០ ទល់នឹង​ ៦៩ប៉ុណ្ណោះ។

ក្នុងការចាញ់ការប្រកួតរបស់អ្នកទាំងពីរនេះ Woods និង Mclloy នឹងត្រូវប្រគួតប៉ះគ្នានៅថ្ងៃពុធនេះ ដែលជាការប្រកួតចុងក្រោយរបស់ពួកគេហើយ ហើយអ្នកចាញ់នឹងត្រូវជំរុសចេញពីការប្រកួត។

ការប្រកួតពាក់កណ្តាលផ្តាច់ព្រាត់នឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ និងការប្រកួតផ្តាច់ព្រាត់តែម្តងនៅថ្ងៃសុក្រសប្តាហ៍នេះ៕

ដោយ៖ រិនដូ

ប្រភព៖ .bbc.