ប្រើប្រាស់សំបកជ័រ មានច្រើនពណ៌សំរាប់ជ្រើសរើស បំពាក់រូបសណ្ឋាន Hardware ដូចឆ្នាំ ២០១២ប៉ុន្តែតំលៃលក់ឡើងដល់ ៥៤៩ ដុល្លារ រួមផ្សំនឹងសំបក Case ការពារ រាងប្រហោងៗ មានតំលៃ ២៩ដុល្លារ, iPhone 5C បានក្លាយជាប្រធានបទក្តៅ ក្នុងការច្នៃរូបភាព នៅលើអ៊ីនធឺណេត។
ទាំង iPhone 5S និង iPhone 5C ដែល Apple ទើបតែប្រកាសបង្ហាញនៅថ្ងៃទី ១០ ខែកញ្ញា កន្លងទៅថ្មីៗនេះ សុទ្ធតែទទួលបាននូវប្រតិកម្ម មិនសូវល្អ ជាច្រើន ប៉ុន្តែកំរិតតំលៃលក់ និង Case របស់iPhone 5C ត្រូវបានគេលើកយកមក រិះគន់សើចចំអក ខ្លាំងជាងគេ។
មនុស្សមួយចំនួន បាននិយាយថា Apple បានយកស្ទីលរចនាម៉ូតពីទូរស័ព្ទ Lumia បូកជាមួយស្បែកជើងម៉ូដប្រហោង ដើម្បីបង្កើតបានជា iPhone 5C
មនុស្សជាច្រើនសង្ឃឹមថា Apple នឹងផលិត Case ជាតួអក្សរឲ្យបានច្រើនតួ ដើម្បីឲ្យពួកគេ អាចផ្គុំតួអក្សរចេញជាន័យ ដែលពួកគេចង់បាន
iPhone 5C = iPhone 5Crocs អ្នកប្រើប្រាស់ iPhone 5C គួរណាស់តែទិញស្បែកជើង Crocs ដែលមានពណ៌ដូចទូរស័ព្ទ ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ
ប្រហែលជា Apple មានភាពស្រមើស្រមៃពី ស្ករគ្រាប់ទេដឹង? ហើយអក្សរ C របស់ iPhone 5Cអាចមកពីពាក្យ Candy (ស្ករគ្រាប់)
Nokia បាននិយាយថា iPhone 5C យកភាពច្នៃប្រឌិត តាមខ្លួន
iPhone 5C តំណាងឲ្យ Power Ranger ទាំង ៥រូប?
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- Omar: ខ្ញុំមិនដែលធ្លាប់ ត្រូវបាននិរទេសខ្លួនចេញពីប្រទេស ព្រោះតែសង្ហាខ្លាំងនោះទេ
- កូនក្រមុំអាយុ ៨ឆ្នាំ ស្លាប់ក្នុងរាត្រីទឹកឃ្មុំ ព្រោះហូរឈាមខ្លាំងពេក
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ iPhone 5S បានដែរ?
- តម្រង់ជួរតែម្នាក់ឯង រង់ចាំទិញ iPhone ថ្មី នៅជប៉ុន មុនការដាក់លក់ ១០ ថ្ងៃ
- បន្ទាប់ពី iPhone 5S, 5C បង្ហាញខ្លួនហើយ តំលៃភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ ១,៧%
- ទើបតែបង្ហាញខ្លួន iPhone ថ្មីរបស់ Apple ត្រូវបាន Microsoft និង Nokia រិះគន់សើចចំអក
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ Vexpress