ជំងឺរលាកអណ្តាត គឺជាប្រភេទជំងឺម្យ៉ាង ដែលបង្កឱ្យអណ្តាតរបស់អ្នកដាច់រលាត់ មានអាការឈឺក្រហាយ។ ជំងឺរលាកអណ្តាត គឺមិនសំដៅទៅលើការរលាកអណ្តាតនោះទេ វាសំដៅទៅលើការរលាកទាំងអស់នៅខាងក្នុងមាត់របស់អ្នក ដូចជា៖ អណ្តាត អញ្ចាញធ្មេញ និងបបួរមាត់ ជាដើម។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន អាចព្យបាលជំងឺរលាករលាកអណ្តាតឱ្យជាសះស្បើយបានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ។

វិធីទី១៖ សូមយកថូ១ ដាក់ទឹកក្តៅឱ្យពេញ បន្ទាប់មក សូមយកស្លឹកជីអង្កាមម៉ដ្ឋ ១ក្តាបដៃ ដាក់ចូលទៅក្នុងទឹក កូរចូលគ្នាឱ្យសព្វ ទុករយៈពេល ១នាទី រួចផឹកទឹកនោះ ឱ្យបាន ៣ដងក្នុង១ថ្ងៃ។
វិធីទី២៖ សូមខ្លឹមបារាំង ២ចំណិត ចិតជាចំណែកតូចៗ ដាក់ចូលក្នុងកន្រ្តង រួចលាយជាមួយនឹងខ្ទឹមសម៉ដ្ឋ ៣ស្លាបព្រាកាហ្វេ បន្ទាប់មក សង្កត់យកទឹក ឱ្យយកទឹកវា រួច ចាក់ទឹកនោះ លាយជាមួយនឹងទឹកដោះគោក្តៅ ១កែវ កូរចូលគ្នាឱ្យសព្វ ផឹក ២ដងក្នុង ១ថ្ងៃ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda