ថ្ងៃនេះ យើងមានកីឡាករថ្មី ដែលបំបែកកំណត់ត្រាតំលៃផ្ទេរ ថ្លៃជាងគេក្នុងចំណោម ១០ រូបថ្មីមួយទៀតហើយ គឺកីឡាករ Edinson Cavani ដែលផ្ទេរចេញពី អ៊ីតាលី Napoli ទៅកាន់ក្លឹបបារាំង Paris St Germain (PSG) ។
Edinson Cavani ផ្ទេរចេញពី Napoli ទៅ PSG ក្នុងតំលៃ ៥៥ លានផោន ដែលជាតំលៃផ្ទេរថ្លៃជាងគេទី ៤ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ។ Cavani បានចុះកុងត្រាជាមួយក្លឹបសេដ្ឋី PSG រយៈពេល ៥ ឆ្នាំ ។ Edinson Cavani ត្រូវបានក្រុមបាល់ទាត់ ល្បីៗជាច្រើនក្នុងទ្វីបអឺរ៉ុប ដណ្តើមគ្នាដេញថ្លៃ ដើម្បីទិញយក តែមិនឈ្នះនឹងអំណាចទឹកប្រាក់ របស់ក្លឹបសេដ្ឋី PSG ដែលជាម្ចាស់ជើងឯកបាល់ទាត់ ក្របខណ្ឌបារាំង បានឡើយ ។
Cavani បានទាក់ភ្នែកក្លឹបបាល់ទាត់ល្បីៗជាច្រើន ដោយស៊ុតបាន ២៩ គ្រាប់ជួយអោយក្រុមNapoli បញ្ចប់រដូវកាលក្នុងលំដាប់ថ្នាក់លេខ ២ ហើយទទួលបានពានរង្វាន់ស្បែកជើងមាសសំរាប់កីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេផងដែរ ៕
ដោយ ៖ កុសលប្រភព ៖ dailymail