ព័ត៌មានអន្តរជាតិ ៖ អាគារ ៣ជាន់ បាក់រលំអស់២ជាន់នោះ បានកើតឡើងយ៉ាងកម្របំផុត នៅទីក្រុង ប៉ារីស ប្រទេសបារាំង ក្រោយពីមានករណីផ្ទុះហ្គាស ។ ហោចណាស់ ជនរងគ្រោះ ៥នាក់ បានរង របួសក្នុងនោះ ២នាក់ រងរបួសធ្ងន់ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ដកស្រង់សម្តីមន្រ្តីផ្លូវការ ។ 

/

របាយការណ៍បញ្ជាក់ឲ្យដឹងថា ករណីផ្ទុះហ្គាសដ៏កម្រ បានកើតឡើង នៅវេលារសៀលថ្ងៃសុក្រ ម៉ោង ២និង៣០នាទី ម៉ោងក្នុងស្រុកប្រទេសបារ៉ាង នៅភាគខាងជើងជាយក្រុងប៉ារីស តំបន់ Boulogne-Billancourt ។ ក្រុមការងារពន្លត់អគ្គីភ័យត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ខណៈអាគារដល់ ទៅ២ជាន់ ​ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងដោយសារការផ្ទុះហ្គាស ។ សារព័ត៌មាន Le Point ស្រាយ បំភ្លឺក្រោយពីដកស្រង់សម្តីមន្រ្តីអ្នកនាំពាក្យប៉ូលីស Captain William Fresse ឲ្យដឹងថា ជនរងគ្រោះ ៥នាក់រងរបួស ក្នុងនោះ ២នាក់រងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។ ក្រុមការងារស៊ើប អង្កេតកំពុងតែសិក្សាស្រាវជ្រាវ ថាតើ ករណីផ្ទុះហ្គាសនោះ មានប្រភពមកពីទីណាឲ្យប្រាកដ តែជា ជំហានដំបូង ត្រូវបានដឹងថា ផ្ទុះចេញពីភោជនីយដ្ឋានអាហារសម្រន់មួយកន្លែង៕

/

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ