ការកកស្ទះចរាចរណ៍បានបណ្ដាលឲ្យ មានការធុនទ្រាន់យ៉ាងខ្លាំងនៅទីក្រុងជាច្រើនពាស
ពេញពិភពលោក ជាពិសេសទីក្រុងដែលមានការរីកចម្រើនខ្លាំង ក្នុងរយៈពេលខ្លី។ នៅទី
ក្រុងភ្នំពេញ យើងការកកស្ទះក៍មានកើតឡើងស្ទះផងដែរ តែមិនសូវជាមានលក្ខណៈធ្ងន់
ធ្ងរដូចទីក្រុងធំៗមួយចំនួនទេ។

ចរាចរណ៍ជំវិញវិមានឯករាជ្យនាពេលរាត្រី

ជាការពិតណាស់ នៅពេលនិយាយពីការកកស្ទះ ប្រហែលជាមនុស្សមួយចំនួនដែល ពុំមែន
ជាអ្នករស់នៅទីក្រុងភ្នំពេញ មិនមានការចាប់អារម្មណ៍ទេ ដោយហេតុថា ខេត្ដទាំងនោះ
មិនមានជួបប្រទះការកកស្ទះ។ នៅប្រទេសកម្ពុជា ការកកស្ទះមានកើតមានតែនៅទីក្រុង
ភ្នំពេញ ទីក្រុងមួយចំនួនទៀត ដែល តំបន់ទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើន។

ស្ពានអាកាសនៅក្បាលថ្នល់ដែលត្រូវបានដាក់ឲ្បប្រើប្រាស់ជួយសម្រួលដល់ការកកស្ទះ

ការកកស្ទះចរាចរណ៍អាចបណ្ដាលពីពីកត្កាជាច្រើន ដែលក្នុងនោះការកកស្ទះចរចរណ៍
កើតមាន ដោយសារតែផ្លូវតូចចង្អៀត និង មិនមានកន្លែងដែលអាចពង្រីកបាន។ ការកើនឡើងនៃចំនួនអ្នករស់នៅ នាទីក្រុងភ្នំពេញ ដែលមានរហូតដល់ទៅ ១.៥ លាននាក់ បានបង្កើននូវមធ្យោបាយធ្វើចរាចរណ៍ ដូចជារថយន្ត ទោចក្រយានយន្ត យ៉ាងគំហុក។ ជាមួយនឹងការកើនឡើងនេះ មធ្យោបាយធ្វើដំណើររួម ជាសាធារណៈដូចជារថយន្តក្រុង មិនទាន់ត្រូវឃើញមានដាក់ប្រើប្រាស់នៅឡើយ។

ព្រះរាជាណាចក្រកម្ពុជា មានប្រជាជនសរុប ១៥ លាននាក់ ហើយក្នុងនោះមានចំនួន ១.៥លាននាក់រស់នៅទីក្រុងភ្នំពេញ។ យោងតាមរបាយការណ៍របស់ក្រសួងសាធារណៈការ
និង ដឹកជញ្ជួនបានឲ្យដឺងថា ទីក្រុងភ្នំពេញមានទោចក្រយានយន្តចំនួនប្រមាណ ៨០០,០០០
គ្រឿង និងរថយន្តចំនួនប្រមាណ ១៧០,០០០ គ្រឿងដែលចំនួនេះនៅមានការកើនឡើង
យ៉ាងខ្លាំងទៀត។

ម៉្យាងវិញទៀត ការកកស្ទះបណ្ដាលមកពីទីក្រុងភ្នំពេញ ជាទីបណ្ដំនៃការងារ សាលារៀន
មុខជំនួញ ជាដើម ដែលកន្លែងដ៍ទៃទៀត ពុំមាននោះឡើយ។ ភាគច្រើននៃការកកស្ទះ
ត្រូវបានគេជួបប្រទះ នៅពេលដែលមានការមមាញឹក ដូចជាពេលដែលប្រជាជន ចេញទៅ
ធ្វើការ ចេញពីធ្វើការ ឬ ក៍ពេលដែលសិស្សទៅ ឬ ចេញពីសាលារៀន។ ពេលទាំងនោះតែងតែមានការកកស្ទះដ៍ធុញទ្រាន់។

ការកកស្ទះក្នុងពេលពិធីបុណ្យអុំទូក បណ្តែតប្រទីបពីឆ្នាំកន្លងទៅ

ក្រៅពីនេះ ការកកស្ទះខាងលើនេះក៍មានការកើតឡើងផងដែរនៅថ្ងៃសម្រាកពីការងារ
ក្នុងរដូវបុណ្យទានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីបុណ្យអុំទូកបណ្តែតប្រទីបជាដើម។
ក្នុងចំណោមបុណ្យទាំងនោះ បុណ្យអុំទូកបណ្តែតប្រទីបមានការកកស្ទះខ្លាំងជាងគេ
ដោយ ប្រជាជនកម្ពុជាប្រមាណ ៥ លាននាក់មកពីសព្វទីសទីនៃប្រទេសបានមកផ្ដុំគ្នា
នៅទីក្រុងភ្នំពេញ។

ប្លង់ស្ពានអាកាសទី ២ ដែលនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០១២

ឆ្លើយតបនឺងការកកស្ទះចរាចរណ៍ដ៍អាក្រក់នេះ មធ្យោបាយនានាត្រូវរិះរក និង អនុវត្ត។ យោងតាមសម្ដីលោក ចៅហ្វាយក្រុង កែវ ជុតិមា ក្នុងឪកាសបើកសម្ពោធ ដាក់ឲ្យប្រើ
ប្រាស់សំណង់ដែលត្រូវបានកែលម្អនៅផ្សារថ្មីថា រថយន្តក្រុង ៥ខ្សែ នឺងដំណើរការរត់
ជុំវិញទីក្រុងភ្នំពេញ និង រថភ្លើងលឿន១ ខ្សែ នឺងដាក់ឲ្យមានដំណើរការក្នុងពេលដ៍ខ្លី
ខាងមុខ។លោកក៍បានបន្ថែមទៀតថា គម្រោងនានាត្រូវបានសាលាក្រុងគាំទ្រ និង កំពុងតែសិក្សាពីអ្នកឯកទេសបារាំង។

លោកចៅហ្វាយក្រុង កែវ ជុតិមាបានទទួលស្គាល់ថា ការកកស្ទះចរាចរណ៍ពិតបណ្ដាល
ឲ្យមានការធុញទ្រាន់ ដែលរូបលោកផ្ទាល់ក៍រងការប៉ះពាល់នេះដែរ ដូចជាពេលធ្វើការជា
ដើម។ស្ពានអាកាសបានត្រូវគេដាក់ឲ្យប្រើប្រាស់ និងការសាងសង់បន្ថែមបានឹងកំពុងធ្វើ
ដើម្បីជៀសវាងការកកស្ទះ។(khmerbird)

ដោយៈ សំអាត