មាស ប្រាក់ និងសំរឹទ្ធ ចំនួន ៨ តោន ត្រូវបានគេរកបានពីអណ្ដូងរ៉េនៅ Mongolia និង Utah(អាមេរិក) ដើម្បីយកមកធ្វើជាមេដាយ សម្រាប់ Olympic 2012។បច្ចុប្បន្ន មាស ប្រាក់ និងសំរឹទ្ធ ចំនួន ៨ តោននេះ កំពុងត្រូវបានការពារយ៉ាងតឹងរឹង នៅឯវិមាន London ក្នុងក្រុងឡុង ប្រទេសអង់គ្លេស។ មេដាយ Olympic និង Paralympic ចំនួន ៤,៧០០ រួមជាមួយវត្ថុមានតម្លៃជាច្រើនទៀត ដែលធ្វើឡើងសម្រាប់ Olympic នឹងមាននៅទីនេះ នៅមុនពេលវា ត្រូវបានគេប្រើប្រាស់។
/
/
មេដាយមួយ ត្រូវបានគេធ្វើឡើងដោយការកៀបចំនួន ១៥លើក ក្រោមសម្ពាធ ៩០០តោន និងកំដៅខ្ពស់

ការផលិតមេដាយទាំងនេះ សម្រាប់ Olympic 2012  ត្រូវបានប្រគល់អោយក្រុមហ៊ុន Royal Mint ក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងបំផុត ពីគណកម្មការមានសមត្ថកិច្ចមួយ ។ មេដាយមួយ ត្រូវបានគេធ្វើឡើងដោយការកៀបចំនួន ១៥លើក ក្រោមសម្ពាធ ៩០០តោន និងកំដៅខ្ពស់។ ប្រការនេះ នឹងជួយអោយមេដាយ Olympic 2012 មានគុណភាពខ្ពស់ និងអស្ចារ្យបំផុត មិនធ្លាប់មានពីមុនមក៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing