អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីថ្ងៃទី ១២វិច្ឆិកាម្សិលមិញនេះថា ស្រ្ដីអភ័ព្វម្នាក់ ត្រូវបានជនកំហូចម្នាក់ បានធើ្វពុតជាជូនទៅផ្ទះតាមរថយន្ដតាក់ស៊ី ខណៈពេលដែលនាងមានសភាពស្រវឹងទន់ទោ តែពេលទៅដល់ផ្ទះរបស់នាង ជនសប្បុរសធម៌នោះ បែជារំលោភនាងយ៉ាងសាហាវព្រៃផ្សៃទៅវិញ។
នាងរីរងគ្រោះ ពេលគេនាំចូលតាក់ស៊ី ទាំងខ្លួនស្រវឹង
លោក Ebrima Dampha មានវ័យ ៣៣ឆ្នាំ ជាមេចុងភៅ នៅក្នុងបាកំសាន្ដមួយ ត្រូវបានក្រុមប៉ូលីសក្រុង Hampshire ប៉ែកខាងត្បូងរបស់ប្រទេសអង់គ្លេស ធ្វើការឃាត់ខ្លួនភ្លាមៗខណៈដែលលោកបានចាប់រំលោភនារីរងគ្រោះម្នាក់ ដែលគេមិនបានបញ្ចេញឈ្មោះ ស្របពេលដែលនារីរងគ្រោះនោះ មានសភាពស្រវឹងទ្រេតទ្រោត។
លោក Ebrima Dampha ៨ឆ្នាំ ក្នុងគុក
ទោះបីជាយ៉ាងក៏ដោយ តុលាការក្រុង Portmouth បានដាក់ទោបុរសនេះ អោយជាប់ព័ន្ធនាគារ ៨ឆ្នាំផងដែរ។ ជាការពិតណាស់ ក្នុងនាមយើងជាមនុស្សស្រី ពេលពិសាស្រាក្នុងកម្មវិធីជប់លាងរបស់មិត្ដភ័ក្រ ឬកម្មវិធីអ្វីផ្សែងៗ យើងត្រូវចេះពិរណា ព្រោះវានឹងអាចកើតឡើងនូវរឿង ជាយថាហេតុណាមួយក៏មិនដឹង ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬរឿងរ៉ាវដែលមានដូចខាងលើ៕
ដោយ៖ នារីប្រភព៖ newsday