យប់នេះការប្រកួតបាល់ទាត់ ក្របខណ្ឌអង់គ្លេស English Premier League ២០១៣-២០១៤បានឈានចូលមកដល់ ការប្រកួតមួយយ៉ាងធំហើយ ដែលក្រុមយក្សទាំង ២ បានប៉ះគ្នាក្នុងសប្តាហ៍ទី ២ នេះ នាវេលាម៉ោង ២ រំលងអាធ្រាតយប់នេះ ។

width=470ក្រុមបិសាចក្រហម Manchester United ដឹកនាំដោយ គ្រូបង្វឹកថ្មី David Moyes នឹងបើកទ្វារកីឡាដ្ឋាន Old Trafford ទទួលស្វាគមន៍ក្រុមតោខៀវ Chelsea ដែលដឹកនាំដោយគ្រូចាស់Jose Mourinho ។ ក្រុមទាំង ២ នេះពិតជាក្រុម ដែលស៊ីសាច់ហុតឈាមគ្នាជាខ្លាំង ដោយក្នុងប្រវត្តិជួបគ្នា គឺតែងតែមានពន្ទុប្រដេញគ្នាជានិច្ច ។ យប់នេះកីឡាករ ១១ នាក់ដំបូងរបស់ក្រុមទាំង ២ មានដូចជា ៖

Manchester United: De Gea - Evra, Ferdinand, Vidic, Jones - Carrick, Cleverley - Giggs, Rooney, Valencia - Van Persie.

Chelsea: Cech - Cole, Cahill, Terry, Ivanovic - Ramires, Lampard - Hazard, Oscar, Mata,Torres ។ តែកីឡាករ ១១ នាក់នេះរបស់ក្រុមទាំង ២ នេះអាចនឹងផ្លាស់ប្តូរ ដែលយើងនឹងអាចដឹងមុនពេលដែល ក្រុមទាំង ២ បើកការប្រកួត ។ បើយោងតាមអ្នកជំនាញបានអោយដឹងថាការប្រកួតនេះ នឹងបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់ ១ តើទស្សនិកជនទស្សទាយថាក្រុមណាឈ្នះដែរទៅ ?

ដោយ ៖ កុសល