បន្ទាយមានជ័យ ៖ តារាកំប្លែងនាយក្រឹម និងក្រុមតារាសម្ដែងជាច្រើនទៀតបានរងនូវការបាញ់ប្រហារ ពីសំណាក់មន្រ្តីប៉ូលិសប្រឆាំងភេរវកម្មខេត្តបន្ទាយមានជ័យ នៅក្នុងភោជនីយដ្ឋានមួយកន្លែងយីហោ�ជំនោរ សេសិន� ក្នុងទីរួមខេត្តបន្ទាយមានជ័យ។ ការបាញ់ប្រហារនេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវ និងម្ចាស់ហាង ដែលកំពុងនៅទីនោះ។
ការបាញ់ប្រហារបានធ្វើឡើងកាលពីវេលា ម៉ោង១០ យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែលបង្កឡើងដោយវរសេនីយ៍ទោ សុខ សុគន្ធ ប្រធានការិយាល័យប្រឆាំងភេរវកម្មខេត្តបន្ទាយមានជ័យ ខណៈពេល ដែលក្រុមតារាកំប្លែង និងមន្រ្តីសាលាខេត្តជាច្រើននាក់ទៀត កំពុងបរិភោគអាហារនៅក្នុងហាងនោះ។ ការ បាញ់ប្រហារនេះឈ្មោះសុខ សុគន្ធ បានប្រើកាំភ្លើងម៉ាកឡុក បាញ់ប្រមាណ១០គ្រាប់ឡើងទៅលើ ដោយសារតែការខឹងនឹងម្ចាស់ហាងយីហោ�ជំនោរសេសិន�។
នៅក្នុងហេតុការណ៍នោះតារាកម្លែងនាយក្រឹម បានចូលទៅអន្តរាគមន៍ និងដកកាំភ្លើងពីឈ្មោះសុខ សុគន្ធ ជាកាំភ្លើងប្រភេទឡុក។ ទោះជាមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់នៅក្នុងហេតុការណ៍ នោះ តែឈ្មោះសុខ សុគន្ធ បានប្រើហិង្សាវាយបំផ្លាញរថយន្ត និងសម្ភារៈក្នុងហាងខូចខាតជាច្រើនផងដែរ។
ឈ្មោះសុខ សុគន្ធ ត្រូវបានគេស្គាល់ថាជាកូនប្រុសលោកសុខ សារ៉េត អតីតអភិបាលរងខេត្តបន្ទាយ មានជ័យ ហើយឈ្មោះសុខ សុគន្ធនេះ កន្លងមកធ្លាប់បានអុកឡុកប្រើហិង្សាជាច្រើនលើកច្រើនសារហើយនៅក្នុង ខេត្តបន្ទាយមានជ័យនេះ ដោយមិនមានសមត្ថកិច្ចណាហ៊ានជាមួយឡើយ។
ទោះយ៉ាងណានៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១នេះ ឈ្មោះសុខ សុគន្ធមិនត្រូវបានឃាត់ខ្លួនក៏ដោយ ក៏កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងមានចំណាត់ការចំពោះករណី ខាងលើនេះហើយ៕
http://www.kampucheathmey.com/local-...-04-22-23.html