តាមប្រភពព័ត៌មានពីប៉ូលិសតំបន់ យុវតីអាយុ ២១ ឆ្នាំម្នាក់មកពី Brisbane ប្រទេសអូស្រ្តាលីដោយសារការចង់ទិញស្មាតហ្វូន iPhone ពីរគ្រឿង នាងក៏បានបង្ហោះព័ត៌មានស្តីពីការចង់ទិញនេះ នៅលើគេហទំព័រទិញលក់ អនឡាញ Gumtree ដើម្បីស្វែងរកអ្នកលក់ផលិតផលដល់នាង។បន្ទាប់ពីការបង្ហោះព័ត៌មាននោះ មិនយូរប៉ុន្មាន ស្រ្តីម្នាក់បានទូរស័ព្ទទាក់ទងរូបនាង ថាគេមានស្មាតហ្វូនពីរគ្រឿងដែល យុវតីម្នាក់់នោះចង់បាន។

បន្ទាប់មកអ្នកទាំងពីរ ក៏បានណាត់ជួបគ្នានៅកន្លែងចតរថយន្តនៃហាង McDonald ដើម្បីប្រគល់ផលិតផល។ ពេលនោះយុវតីខាងលើ ក៏បានប្រគល់ប្រាក់ចំនួន ដែលបានចរចាររួចហើយ គឺ ១៣៣០ ដុល្លារ ហើយទទួលបានមកវិញនូវប្រអប់ iPhone ពីរដូចថ្មី ដោយមិនបានត្រួតពិនិត្យនៅក្នុងនោះ ថាមានអ្វីនោះឡើយ។ លុះពេលត្រលប់មកដល់ផ្ទះវិញ នាងបានបើកប្រអប់ ក៏ស្រាប់តែឃើញផ្លែប៉ោមពីរផ្លែ មិនមានជា iPhone ទៅវិញ។

/

តាមរយះបទពិសោធន៍នេះ ប៉ូលិសក៏បានធ្វើការក្រើនរំលឹក ឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ សំរាប់ការទិញលក់តាមអនឡាញនេះ គួរតែគិត និងត្រួតពិនិត្យឲ្យបានល្អិតល្អន់ មុននឹងទទួលយករបស់ និងប្រគល់លុយទៅឲ្យគេ៕

ដោយ៖ សិលាប្រភព៖ Zng