ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី២៤ តុលា ២០១២ មានចំនួន៧លើក និងមានមនុស្សរងរបួស១០នាក់ ប៉ុន្ដែពុំមានរបាយការណ៍ណាមួយបង្ហាញពីការបាត់បង់ជីវិតនោះទេ។
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានមនុស្ស២នាក់បានស្លាប់ រងរបួសធ្ងន់៨នាក់ របួសស្រាល២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍កើតឡើង៧លើក នៅថ្ងៃទី២៤ តុលានេះ។

ប្រភពព័តមានពីរទំព័រ police បានបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឲ្យខូចខាត យានយន្តសរុប១៤គ្រឿង ក្នុងនោះ ម៉ូតូ៨គ្រឿង រថយន្តធុនស្រាល៣គ្រឿង និងយានផ្សេងៗ៣គ្រឿង ។ ប្រភពដដែលបន្តថាមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺមកពីល្មើសល្បឿន២លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្ដាំ២លើក ប្រជែងគ្រោះថ្នាក់១លើក កត្តាយានយន្ត១លើក និងមិនពាក់មួក៧នាក់ ។
ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព នៅថ្ងៃទី២៤តុលានេះ តាមប្រភពដដែលបានឲ្យដឹងថា មានរថយន្តសរុប៥៥គ្រឿង គឺរថយន្តទេសចរណ៍៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច១៧គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ៦គ្រឿង និងរថយន្តដឹកទំនិញធុនធំ២៦គ្រឿង ។ រថយន្តទាំង៥៥គ្រឿងខាងលើបានបង់ប្រាក់ពិន័យរួចរាល់នៅស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត៣០គ្រឿង និងនៅនាយកដ្ឋានសណ្ដាប់២៥គ្រឿង ៕