អប្សរា.... ពាក្យនេះធ្វើឲ្យយើងនឹកទៅដល់រូបទេពអប្សរទាំងឡាយដែលបុព្វបុរសខ្មែរបាន
ឆ្លាក់នៅតាមប្រាង្គប្រាសាទនានា។ រូបអប្សរា តែងមានទឹកមុខញញឹមស្ងប់ឥតទុក្ខកង្វល់
និងមានកាយវិការទន់ភ្លន់ល្វតល្វន់រេរាំហាក់ដូចជារបាំសួគ៌។ តើអប្សរាមានដើមកំណើត
មកពីណា?

កំណើតអប្សរាមានដំណាលមកពីរឿងកូរសមុទ្រទឹកដោះ។ នៅក្នុងសមុទ្រទឹកដោះមានទឹក
អម្រឹតនិងវត្ថុទិព្វច្រើនរកនឹងគណនាពុំអស់។ ដោយចង់ឃើញនូវវត្ថុទិព្វទាំងនោះ និងចង់
បាននូវជីវិតអមតៈ ពពួកទេព្តា និងពពួកយក្ស សហការគ្នាកូរសមុទ្រទឹកដោះដោយសន្យាគ្នា
ថា បើទឹកអម្រឹតលេចឡើងចំមុខពពួកទេព្តានោះទឹកអម្រឹតបានទៅពពួកទេព្តា បើទឹកអម្រឹត
លេចឡើងចំមុខពពួកយក្សនោះទឹកអម្រឹតបានទៅពពួកយក្ស។ បន្ទាប់ពីសន្យាគ្នាម៉ឹងម៉ាត
ដូច្នេះហើយ ភាគីទាំងពីរក៏ចាប់ផ្តើមមហាបេសកកម្មរបស់ខ្លួនដោយមាននាគឈ្មោះវាសុកី
ធ្វើជាខ្សែសម្រាប់ទាញកូរមហាសមុទ្រទឹកដោះ និងយកភ្នំ មុន្ទរៈ ដែលនៅចំកណ្តាលសមុទ្រ
ទឹកដោះធ្វើជាប្រដាប់បង្វិលកូរ។ ការកូរប្រព្រឹត្តទៅអស់រយៈពេលជាងមួយពាន់ឆ្នាំទិព្វនៅ
ទេវលោក។ វត្ថុទិព្វដែលកើតចេញពីការកូរសមុទ្រទឹកដោះរួមមានៈ
១. ផ្កា បណ្ណជាតិៈ ថ្វាយទៅព្រះព្រហ្មយកទៅដាំនៅព្រហ្មលោកទាំងដប់ប្រាំមួយជាន់
២. ដំរីក្បាលបីឈ្មោះ ព្ធរាវ័ណៈ ថ្វាយទៅព្រះឥន្ទ្រធ្វើជាយានជំនិះ
៣. ព្រះនាង ស្រីលក្ស្មីៈ ថ្វាយទៅព្រះវិស្ណុធ្វើជាអគ្គមហេសី
៤. សេះសឈ្មោះ ឧច្ច័យស្វរៈ មិនថ្វាយឲ្យអាទិទេពអង្គណាទេ រក្សាទុកជានិមិត្តរូបគោរព
ប្រតិបត្តិសីលប្រាំសម្រាប់ឋានទាំងបី គឺឋានទេវលោក ឋានមនុស្សលោក និងឋាន
បាតាលលោក។
៥. ទឹកអម្រឹតៈ ជាវត្ថុសក្តិសិទ្ធិធ្វើឲ្យមានអាយុវែងឥតដែនកំណត់
៦. អប្សរាៈ អប្សររាប់សិបអង្គលេចចេញឡើងអណ្តែតពាសពេញលំហអាកាសរេរាំរបាំសួគ៌
បន្ទាប់ពីវត្ថុសក្តិសិទ្ធិទីប្រាំគឺទឹកអម្រឹតបានធ្លាក់ទៅក្នុងដៃពួកយក្ស។ ប្រមុខអប្សរធ្វើសញ្ញា
ឲ្យបរិវារ រាំរបាំងទេពពង្វក់ចិត្តពួកយក្សឲ្យភ្លឹកភ្លេចផឹកទឹកអម្រឹត។ រសរបាំទាក់ទាញពួក
អសុរៈឲ្យស្រើបស្រាល ស្លុតស្លុងអារម្មណ៍ទៅតាមក្បាច់រាំ។ ឃើញឱកាសល្អ ព្រះវិស្ណុក៏
កាឡាខ្លួនជាព្រះពាយឆក់យកទឹកអម្រឹតឲ្យពួកទេវតាផឹកទាំងអស់ដើម្បីឲ្យមានជីវិត
អមតៈ។ ពេលបេសកកម្មកូរសមុទ្រទឹកដោះបានចប់សព្វគ្រប់ហើយ ពួកស្រីទេពអប្សរទាំង
អស់បានក្លាយទៅជាស្រីរបាំសួគ៌រាំថ្វាយព្រះឥន្ទ្រតាំងតែតពីនោះមក។
របាំរបស់ពពួកស្រីទេពអប្សរនោះ សន្មត់ហៅថា របាំអប្សរា។ របាំអប្សរារាំលើកទីមួយនៅ
ឋានសមុទ្រទឹកដោះហៅថា របាំទឹកអម្រឹត។ ពេលរេរាំពពួកទេពអប្សរតែងកាន់ផ្កាបណ្ណ
ជាតិជានិច្ច ដែលតំណាងឲ្យទេវលោក សុភមង្គល និងភាពរុងរឿងរបស់សត្តនិករ
គ្រប់ឋាន។
(ដកស្រង់ពីគេហទំព័រសាលារៀន)
យ៉ាវីន