ព័ត៌មានកីឡា៖ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា កីឡាករមិនសប្បាយចិត្ដនឹង Real Madrid ទាល់តែសោះ ក្រោយពីដឹងថា ក្លឹបកំពុងតែមានការចាប់អារម្មណ៍តាមទិញយក Neymar ហើយផ្ដល់ទឹកប្រាក់ប្រចាំរដូវកាលច្រើនជាងខ្លួន។ 

គេហទំព័រ Sport ចុះផ្សាយបន្ដទៀតថា កីឡាករមិនសប្បាយចិត្ដនឹងបំណងរបស់លោក Florentino Perez នោះទេ ដែលគ្រោងលើទីផ្សារកីឡាករ Neymar ហើយរូបគាត់ក៏ជឿជាក់ផងដែរថា ពេលនៃអវសាន្ដក្នុងទឹកដី Real Madrid ក៏ជិតចូលមកដល់ផងដែរ។ 

មានការអាក់អន់ស្រពន់ចិត្ដរូចម្ដងហើយ ក្រោយពេលដែលកីឡាករបានដឹងថាក្លឹប ហ៊ានចំណាយ​លុយ​​ទិញកីឡាករ Gareth Bale ដែលមានតម្លៃខ្លួនថ្លៃ រហូតដល់ទៅ ១០០ លានយូរ៉ូ ។ ប៉ុន្ដែសម្រាប់លោក ​Florentino Perez ក៏មិនសប្បាយចិត្ដនឹងឥរិយាបទរបស់ Ronaldo វិញផងដែរ ដែលមានភាពខ្មាស់អៀន មិនព្រមបញ្ជាក់ពីការពិតឲ្យបានច្បាល់ថាតើ នឹងទៅណាឲ្យប្រាកដ ឬនៅទីនោះរហូត។ 

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ goal