ហេតុអ្វីបានជាមានអ្នកខ្លះអាយុ ៥០ ឆ្នាំទៅហើយ ប៉ុន្តែមើលទៅដូចទើបតែអាយុបាន ៣០ឆ្នាំ? តើពួកគេមានអាថ៌កំបាំងអ្វី? តាមពិតទៅប្រសិនបើបុរសៗចង់អោយខ្លួនអាចរក្សាវ័យនៅក្មេងបានយូរ គឺគ្រាន់តែយកចិត្តទុកដាក់ទៅលើទំលាប់ងាយៗមួយចំនួននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ នោះបំណងប្រាថ្នារបស់ពូកគេនឹងក្លាយជាការពិតជាក់ជាមិនខាននោះឡើយ។
ឧស្សាហ៍កោពុកមាត់ជារឿយៗអាចជួយអោយពួកគេនៅក្មេងជាងវ័យបាន ៥ឆ្នាំ
តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Northumbria ក្នុងប្រទេសអង់គ្លេសអោយដឹងថាបុរសដែលឧស្សាហ៍កោពុកមាត់ជារឿយៗគឺអាចជួយអោយពួកគេមើលទៅនៅក្មេងជាងវ័យបាន ៥ឆ្នាំ ធៀបជាមួយអ្នកដែលមិនរវីរវល់កោពុកមាត់។ ការកោពុកមាត់ជារឿយៗនឹងជួយអោយមានការភ្ញោចសារធាតុ collagen នៅលើស្បែកមុខ ដែលនោះហើយគឺជួយធ្វើអោយស្បែកមើលទៅមានភាពភ្លឺរលោងជាងមុន។
ទទួលទានតិចនឹងជួយអោយការចងចាំបានល្អជាង
តាមការស្រាវជា្រវរបស់អ្នកស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់ បានអោយដឹងថានៅពេលដែលបុរស ធ្វើការកំណត់នូវបរិមាណការទទួលអាហាររបស់ពូកគេ នោះនឹងជួយអោយពួកគេអាចកាត់បន្ថយបាននូវកំរិតផ្ទុកជំងឺហើមរលាក ដែលជាមួលហេតុធ្វើអោយមានការធ្លាក់ចុះផ្នែកសម្ឈជញ្ញៈ។ ក្រុមអ្នកស្រាវជ្រាវបានផ្តល់ជាអនុសាសន៍ថា ជារៀងរាល់ថ្ងៃគួរតែកាត់បន្ថយចំនួន ៣០% នៃថាមពលចូលទៅក្នុងសារពាង្គកាយ, ដូចជាកន្លងមកឧទាហរណ៍ថាលោកអ្នកទទួលទានចំនួន ២៥០០ kcalជារៀងរាល់ថ្ងៃ ពេលនេះគួរតែកាត់បន្ថយចំនួន ៧៥០ kcal គឺសមស្របបំផុត។
គេងលក់ស្រួលធ្វើអោយផ្ទៃមុខស្រស់ស្រាយ
គេងមិនគ្រប់គ្រាន់ យូរៗទៅនឹងធ្វើអោយផ្ទៃមុខមើលទៅកាន់តែចាស់ជាងមុន ព្រោះនៅពេលគេង កែវភ្នែកនឹងធ្វើចលនាលឿន ធ្វើអោយផ្នែកផ្សេងៗនៅលើរង្វង់ភ្នែកត្រូវបានហ្វឹកហាត់ អាស្រ័យដូចនេះប្រសិនបើគេងមិនគ្រប់គ្រាន់ទេ នោះសាច់ដុំភ្នែកនឹងត្រូវស្វិតដែលបន្សល់ទុកនូវស្នាមរង្វង់នៅលើរង្វង់ភ្នែក។
ហាត់កីឡានឹងធ្វើអោយក្មេងជាងវ័យ ១០ ឆ្នាំ
ក្នុងមួយសប្តាហ៍ហាត់ប្រាណអោយបានបីម៉ោងជាមួយនឹងការបញ្ចេញកំលាំងខ្លាំងៗ នឹងជួយអោយលោកអ្នកក្មេងជាងវ័យបានរហូតដល់ ១០ ឆ្នាំ។
អនាម័យមាត់ ធ្មេញបានល្អជួយអោយខួរក្បាលដំណើរការបានរស់រវើកជាង
អ្នកដែលមានជំងឺខាងផ្នែកមាត់ ធ្មេញនោះកំរិតវៃឆ្លាតរបស់ពួកគេមានកំរិតទាបជាងធៀបជាមួយអ្នកដែលមានសុខភាពរឹងមាំ, អ្នកដែលជួបប្រទះនឹងបញ្ហាទាំងអស់នេះនឹងឆ្ពោះទៅរកស្ថានភាពហើមរលាកនៃសារពាង្គកាយកាន់តែមានភាពធ្ងន់ធ្ងរទៅជាហេតុធ្វើអោយខួរក្បាលទទួលរងផលប៉ះពាល់។ ដូច្នេះការធ្វើអនាម័យមាត់ធ្មេញបានល្អជាប្រចាំនឹងជួយអោយខួរក្បាលមានដំណើរការបានយ៉ាងរស់រវើក។
ចង្វាក់បេះដូងលោតយឺត អាយុកាលកាន់តែវែង
បើចង់រក្សាបានវ័យនៅក្មេងគឺត្រូវតែមានបេះដូងមួយដែលមានសុខភាពល្អរឹងមាំ ចរន្តឈាមធ្វើចលនាយឺតប៉ុន្តែមានប្រសិទ្ធិភាព។ អាយុកាលជាមធ្យមរបស់មនុស្សគឺមានទាំងអស់ប្រហែលជា ៣ ពាន់លានដងនៃចង្វាក់បេះដូងដែលត្រូវលោត។ ដូច្នេះធ្វើអោយចង្វាក់បេះដូងលោតយឺតគឺនឹងធ្វើអោយមានអាយុកាន់តែវែងផងដែរ។
ការធ្វើអោយមានសម្រើបផ្លូវភេទនៅពេលដែលមានសម្រើបផ្លូវភេទ ប្រដាប់ភេទនឹងរីកមាឌហើយរឹង។ បើតាមការស្រាវជ្រាវមួយនាពេលថ្មីៗចុះផ្សាយនៅលើទស្សនាវដ្តីវិជ្ជសាស្រ្តអាមេរិកបានអោយដឹងថា បណ្តាបុរសដែលប្រព្រឹត្តសកម្មភាពផ្លូវភេទ ១ ដងចុះក្រោមក្នុងមួយសប្តាហ៍នោះកំរិតនៃការកើតមានឡើងនៃបាតុភូតED( ការស្ពឹក រឺមិនមានចំណង់) នឹងមានការកើនឡើងចំនួន ២ ដង ខណៈពេលដែលបុរសដែលប្រព្រឹត្តសកម្មភាពផ្លូវភេទលើសពី ៣ ដងឡើងទៅក្នុងមួយសប្តាហ៍នោះការកើតមានឡើងនៃបាតុភូត ED នឹងថយចុះចំនួន ៤ ដង។
ការធាត់ពេកនឹងធ្វើអោយមានវ័យចាស់ជាង ១០ឆ្នាំ
BMI ដែលប្រសើរបំផុតគួរតែស្ថិតនៅចន្លោះពី ២០ ទៅ ២៥ ហើយប្រសិនបើលើសពីនេះ នោះនឹងធ្វើអោយបរិមាណ testosterone របស់បុរសមានការថយចុះដែលហាក់ដូចជាមានអាយុចាស់ជាងវ័យចំនួន ១០ ឆ្នាំយ៉ាងដូច្នោះដែរ។ គេងគ្រប់គ្រាន់គឺមិនតិចជាង ៧ ម៉ោង និងមិនលើស ៨ ម៉ោងក្នុងមួយថ្ងៃនឹងធ្វើអោយអាយុរបស់យើងកាន់តែវែង។
រៀងរាល់ថ្ងៃបើគេងតិចជាង ៧ ម៉ោងនោះកំរិតនៃការឆាប់ស្លាប់របស់បុរសនឹងមានការកើនឡើងចំនួន ២៦% ប៉ុន្តែបើគេងលើសពី ៨ ម៉ោងវិញនោះ នោះកំរិតនៃការឆាប់ស្លាប់នឹងមានការកើនឡើងចំនួន ២៤% ។
វីតាមីន A ជួយការពារមិនអោយជ្រួញនៅរង្វង់ភ្នែក
អាយុកាន់តែច្រើននោះដំណើររត់នៃចរន្តឈាមនៅក្នុងកោសិការក៏កាន់តែមានភាពយឺតយ៉ាវជាងផងដែរ ស្បែកនឹងខ្វះសារធាតុ collagen ។ ប្រការនេះនឹងធ្វើអោយស្បែកមានកំរាស់កាន់តែស្តើងហើយកំរាស់ស្បែកនៅបរិវេណរង្វង់ភ្នែកគឺមានកំរាស់ត្រឹមតែ ០,០២ មីលីម៉ែត្រប៉ុណ្ណោះដែលងាយធ្វើអោយវឆាប់ជ្រួញបំផុត។ តាមការស្រាវជ្រាវថ្មីៗកន្លងមកនេះបង្ហាញអោយឃើញថាវីតាមីន Aមានសមត្ថភាពបង្កើតឡើងនូវសារធាតុ collgen ដែលមានសមត្ថភាពប្រឆាំងនឹងភាពជ្រួញបានយ៉ាងមានប្រសិទ្ធិភាព។
អ្នកធ្វើស្រែចំការនឹងរស់នៅបានយូរជាង
តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Chicago ក្នុងប្រទេសអាមេរិកអោយដឹងថា បរិមាណប្រជាជនដែលជាកសិករអាចរស់នៅបានរហូតដល់អាយុ ១០០ ឆ្នាំគឺមានកំរិតខ្ពស់ជាងពីរដងធៀបជាមួយអ្នកទីក្រុង។
អ្នកដែលលេងកីឡាវាយកូនហ្គោល មានអាត្រាមរណៈកាន់តែទាប
បើធៀបជាមួយមនុស្សដែលមានវ័យប្រហែលគ្នាតែមិនបានចូលរួមក្នុងសកម្មភាពកីឡាវាយកូនហ្គោលគឺមានចំនួន ៤០%។ មូលហេតុគឺដោយសារតែអ្នកដែលបានលេងកីឡានោះគឺមានពេលចូលរួមនៅក្នុងសកម្មភាពទាំងឡាយនៅពិភពខាងក្រៅ,បង្កើនទំនាក់ទំនងសង្គម កាត់បន្ថយបាននូវសម្ពាធក្នុងជីវិតរស់នៅ អាស្រ័យដូច្នោះហើយនឹងធ្វើអោយបង្កើនអាយុបានរហូតដល់ ៥ឆ្នាំ។
ទទួលទានបន្លែច្រើន ,សាច់សុទ្ធនឹងជួយចំរើនសាចដុំ
នៅពេលដែលសាច់ដុំរីកចំរើន បុរសៗមើលទៅគឺក្មេងជាងវ័យ។ ទទួលទានបន្លែ bina ច្រើននឹងជួយជំរុញអោយមានការប្រមូលផ្តុំសារធាតុប្រូតេអ៊ីនដែលមានអត្ថប្រយោជន៍ដល់ភាពរីកចំរើននៃសាច់ដុំ ក្រៅពីនោះការទទួលទានបន្លែច្រើនថែមទាំងជួយអោយចៀសផុតពីជំងឺពុកឆ្អឹងទៀតផងដែរ។
កាត់សក់អោយមានរបៀបរៀបរយមើលទៅគឺនៅក្មេងជាងវ័យ
នៅពេលដែលបុរសៗឈានដល់វ័យកណ្តាល នោះបញ្ហាជ្រុះសក់នឹងកាន់តែបង្ហាញឡើងយ៉ាងច្បាស់។ នៅក្នុងដំណាក់កាលនេះ សក់ដែលកាត់នៅខ្លីនឹងជួយអោយមើលទៅឃើញមានសក់ក្រាស់និងច្រើនជាងមុន រីឯបុគ្គលនោះផ្ទាល់មើលទៅក៏មានវ័យក្មេងជាងមុនដែរ ហើយប្រសិនបើទុកសក់វែងវិញនឹងងាយមើលឃើញស្បែកក្បាលណាស់៕ ប្រភព៖ MM ដោយ៖ រដ្ឋា