រោង​ចក្រ​កាត់​ដែរបែប​សិប្បកម្ម Martin Greenfield Clothiers មាន​ទី​តាំង​ពី​ក្នុង​តំបន់ Brookkyn សហ​រដ្ឋ​អាមេរិក មាន​ភាព​ល្បី​ល្បាញ​ជា​ខ្លាំង​ ដោយ​សារ​តែ​​ឈុត​អាវ​ធំ suits នៅ​ទី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ទាំង​ស្រុង​ ដោយ​ដៃ​។

/

ប្រការ​ដែល​គួរ​និយាយ​ នោះ​គឺ​ថា បើ​ទោះ​ជា​មាន​គូ​ប្រជែង​ច្រើន​ ទាំង​មក​ពី​បរទេស ទាំង​នៅ​ក្នុង​ទឹក​ដី​អាមេរិក ហើយ​តម្លៃ​នៃ​ឈុត​អាវ​ធំ​របស់​បណ្ដា​ក្រុម​ហ៊ុន​ទាំង​នោះ ក៏​មាន​សមត្ថ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ ប៉ុន្ដែ សម្លៀក​បំពាក់​​ដែល​មាន​ផ្លាក Martin Greenfield Clothiers នៅ​តែ​មាន​ការ​ពេញ​និយម​ច្រើន  ពិសេស​គឺ​ក្រុម​មេ​ដឹក​នាំ  ក៏​ដូច​ជា​តារា​សិល្បៈ​ល្បី​ឈ្មោះ​។  បច្ចុប្បន្ន រោង​ចក្រ​នេះ កំពុង​តែ​ក្ដោប​ក្ដាប់​នូវ​ចំណែក​ទី​ផ្សារ ចំនួន ៣% នៅ​ទូទាំង​អាមេរិក​។

បណ្ដា​ភ្ញៀវ​ VIP របស់​រោង​ចក្រ​ Martin Greenfield Clothiers នេះ ក៏​មាន​ឈ្មោះ​ លោក Barack Obama (ប្រធានា​ធិបតី​បច្ចុប្បន្ន​របស់ ​អាមេរិក) លោក​ Bill Clinton អតីត​ប្រធានា​ធិប​តី​អាមេរិក និង​ លោក  Michael Bloomberg  អតីត​អភិបាល​ក្រុង New York  ឬ​ តារា​សម្ដែង  Leonardo DiCaprio ។ល។

/

Martin Greenfield គឺ​ជា​អ្នក​ស្ថាបនិក​របស់ Martin Greenfield Clothiers ដែល​មាន​ឈ្មោះ​ឡើងក្នុងឆ្នាំ ១៩៤៧ ។ មក​ដល់​បច្ចុប្បន្ន រោង​ចក្រ​នេះ មាន​អាយុ​កាល​ ៦០​ឆ្នាំ និង​មាន​បុគ្គលិក​ និង​កម្មករ កម្មការិនី ជាង​ ១០០​នាក់។

 

/

រាល់​ឈុត​អាវ​ធំ​និមួយ​ៗ សុទ្ធ​តែ​ត្រូវ​បាន​កាត់​ដេរ​យ៉ាង​ផ្ចិត​ផ្ចង់​បំផុត ដូច្នេះ ដើម្បី​បង្កើត​បាន​សម្លៀក​បំពាក់ខោ​​​អាវ​ធំមួយ​ឈុត គេ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ ១៦​ម៉ោង​ជា​បន្ត​បន្ទាប់ ក្នុង​នោះត្រូវ​ឆ្លង​កាត់​ ចំនួន ១០៨ ដំណាក់​កាល​។ ទាំង​អស់​នេះ ភាគ​ច្រើន ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​។

 

/

ក្នុង​ដំណាក់​កាល​នៃ​ការ​ផលិត​​និមួយ​ៗ ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​ៗ និង​មាន​ជាង​កាត់​ដេរដ៏​ចំណាន​ៗ។

 

/

កម្មករ​ម្នាក់នេះ បាន​តស៊ូ​ជាមួយ​សិប្ប​កម្ម​នេះ អស់​រយៈ​ពេល ២៩​ឆ្នាំមក​ហើយ​។ ក្នុង​រូប​ថត​នេះ គាត់​កំពុង​អ៊ុតបង្កើតភ្លី​​អាវ​ធំ ដែល​ដំណាក់​កាល​នេះ នៅ​ក្នុង​រោង​ចក្រ​ភាគ​ច្រើន​ ត្រូវ​បាន​គេ​បោះ​បង់​ចោល​។

 

/

គោលបំណងនៃដំណាក់កាលខាងលើ ដែលត្រូវបានគេធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ គឺដើម្បីបង្កើតបាននូវគុណភាពល្អឯកបំផុត ហើយវាគឺជាកត្តាសំខាន់ ជួយឱ្យរោងចក្រសិប្បកម្មនេះ យកឈ្នះលើបណ្ដារោងចក្រដទៃ ហើយទាក់ទាញបានការចាប់អារម្មណ៍របស់បណ្ដាមេដឹកនាំ ដែលមាន អំណាចបំផុត នៅអាមេរិក។

 

/

ការយល់ឃើញរបស់ម្ចាស់រោងចក្រនេះ គឺ ៖ “មិនមានមនុស្សណាដែលដូចគ្នាទាំងស្រុងនោះទេ។ ដូច្នេះ ខ្ញុំតែងតែជម្រុញឱ្យបណ្ដាជាងដេររបស់ខ្ញុំ បង្កើតនូវឈុតខោអាវធំ ដែលមានភាពសមល្មម តាំងពីចំនុចល្អិតបំផុត”។

 

/

Martin Greenfield Clothiers ក៏​ទទួល​កាត់​ដេរ​សម្លៀក​បំពាក់​ លក្ខណៈ​ឯក​ជន​ផងដែរ ហើយដោយ​សារតែយកកត្តាមនុស្សធ្វើជាសំខាន់ ដូច្នេះ រោងចក្រនេះ ហើយ​អាចលើយតបទៅនឹងរាល់ការស្នើ របស់អតិថិជនម្នាក់ៗ ដូចជាវាស់ទំហំរូបរាង និងស្ទីលខុសគ្នារបស់អតិថិជន។

 

/

កត្តា​ខាង​លើ ជួយ​ឱ្យ​ Martin Greenfield Clothiers ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ក្រុម​មេ​ដឹក​នាំ​នានា​របស់​អាមេរិក ក្នុង​នោះ​មាន​ដូច​ជា លោក Barack Obama (ប្រធានា​ធិបតី​បច្ចុប្បន្ន​របស់ ​អាមេរិក) លោក​ Bill Clinton អតីត​ប្រធានា​ធិប​តី​អាមេរិក និង​ លោក  Michael Bloomberg  អតីត​អភិបាល​ក្រុង New York  ឬ​ តារា​សម្ដែង  Leonardo DiCaprio ។ល។

 

/

ព្រោះតែគុណភាពល្អឯក ដូច្នេះ អាវខោធំ (suits) មួយឈុត ក៏មានតម្លៃមិនទាបនោះដែរ គឺប្រហែល ២.៥០០ដុល្លារអាមេរិក។ បច្ចុប្បន្ន តាមការចែករំលែករបស់ស្ថានិករោងចក្រ លោក Martin ឱ្យដឹងថា តម្លៃនេះ ត្រូវបានបញ្ជុះមកទាប ដោយសារតែរោងចក្រ មិនចាំបាច់ចំណាយច្រើនទៅលើការឃោសនា និងការបម្ថែមម៉ោងធ្វើការ។

 

/

ប៉ុន្ដែ លោក Martin ថ្លែងថា រោងចក្រគោរពយ៉ាងដាច់ខាត ទៅលើកត្តាគុណភាព និងតម្លៃរបស់ផលិតផល ហើយពួកគេមិនយកចិត្តទុកដាក់ក្នុងការព្យាយាមបញ្ចុះតម្លៃ។

 

/

បច្ចុប្បន្ន ថ្វីបើលោក Martin មានអាយុដល់ទៅ ៨៦ឆ្នាំហើយក្ដី លោក នៅតែធ្វើការ ៦ថ្ងៃ ក្នុងមួយសប្ដាហ៍ និងចូលរួមធ្វើដោយផ្ទាល់ដៃ ក្នុងដំណាក់កាលសំខាន់ៗមួយចំនួន។

 

/

អាថ៌កំបាំងនៃជោគជ័យ គឺស្ថិតនៅត្រង់គុណភាព និងតម្លៃពិតរបស់ផលិតផលនិមួយៗ

 

/

បណ្ដាអាវធំដែលបានក្លាយជាផលិតផលសម្រេច។

 

/

បុគ្គលិក​ម្នាក់ កំពុង​តែ​វាស់​ទំហំ​រូប​រាងរបស់​ភ្ញៀវ​ម្នាក់ ដើម្បី​កាត់​សម្លៀក ឱ្យ​សម​ល្មម​បំផុត។

 

/

រូប​ថត​របស់​លោក Martin Greenfield ជាមួយ​នឹង​មេដឹក​នាំ​នានា​របស់​អាមេរិក ក្នុង​នោះ មាន​អតីត​ប្រធានា​ធិបតី​អាមេរិក លោក Bill Clinton ។

ប្រែ​សម្រួល​ដោយ ៖ តារា ប្រភព ៖ BusinessInsider