ថ្មីៗនេះគេហទំព័រ TMZ ដែលជាគេហទំព័រល្បីមួយខាងកំសាន្ត បានបង្ហោះវីដេអូមួយ ដែលបានថតជាប់ Justin Bieber ប្រើប្រាស់អកប្បកិរិយា មិនសមរម្យជាតារា ក្នុងភោជនីយដ្ឋានមួយ ។
ក្នុងវីដេអូដែល TMZ បានបង្ហោះនោះ គេឃើញ Justin Bieber និងមិត្តភក្តិមួយប៉ុន្មាននាក់ទៀតនៅក្នុងភោជនីយដ្ឋានមួយ បញ្ចេញអកប្បកិរិយាអាក្រក់ ។ អ្វីដែលអាក្រក់បំផុតនោះ គឺតារាវ័យក្មេងម្នាក់នេះ បាននោមដាក់ ធុងទឹកមួយហើយសើចសប្បាយ ជាមួយមិត្តភក្តិរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីរួចរាល់ Justin Bieber បានយកស្ប្រ៉ាយបាញ់ទឹក ដាក់រូបថតរបស់លោកអតិតនាយករដ្ឋមន្ត្រី Bill Clinton និងប្រើប្រាស់ពាក្យមិនសមរម្យថែមទៀតផង ។បន្ទាប់ពីឃើញវីដេអូមួយនេះ ម្ចាស់ភោជនីយដ្ឋាននៅទីក្រុង New York មួយនោះ ខឹងយ៉ាងខ្លាំងព្រមទាំងចង់ ចាត់វិធានការក្តៅសាច់ ជាមួយនិង Justin Bieber ដោយសារតែទង្វើដ៏អាក្រក់របស់តារាវ័យក្មេងមួយនេះ ។ ថ្មីៗនះ Justin Bieber ត្រូវបានគេស្អប់កាន់តែខ្លាំងឡើងៗ ដោយសារតែអកប្បកិរិយា ដែលជះគំរូអាក្រក់ដល់សង្គមជាខ្លាំង ៕
ដោយ ៖ លីលីប្រភព ៖ TMZ