រូបថតបង្ហាញពីអតីតប្រធានាធិបតិអាមេរិក លោក Bill Clinton ញញឹមថតជាមួយតារាសំដែងស្រីដ៏ល្បីឈ្មោះពីររូបនៃភាពយន្ដប្រភេទ ១៨+  ត្រូវបានគេបង្ហោះនៅលើប្រព័ន្ធអ៊ីនធើរណែត។

លោក Bill Clinton​ ឈរនៅកណ្ដាលនារីស្រស់ស្អាត ៣រូប ក្នុងនោះ មាននារីពីររូបជាតារាសំដែងនៃខ្សែភាពយន្ដសម្រាប់មនុស្សធំ នោះគឺនាង Brooklyn Lee និង Tasha Reign។ ក្នុងរូបថតនេះក៏មានមិត្តម្នាក់របស់តារាស្រស់ស្អាតទាំងពីរ គឺនាង Jennifer Taule ដែលនាងមិនធ្លាប់ទាក់ទងជាមួយវិស័យភាពយន្ដ ១៨+ នោះទេ។

width=500

អតីតប្រធានាធិបតិអាមេរិក Bill Clinton (កណ្ដាល)ថតជាមួយតារាភាពយន្ដសិច

Brooklyn Lee(ឆ្វេង) ទើបទទួលបានងារ តារាក្នុងក្ដីសង្ឃឹម របស់ AVN awards(ពានរង្វាន់ធំបំផុតសម្រាប់ខ្សែភាពយន្ដសិចនៅអាមេរិក ដែលត្រូវបានគេនិយមហៅថា Oscar ភាពយន្ដសិច)។ រូបភាពនេះត្រូវបាន Brooklyn Lee បង្ហោះនៅលើ ទំព័រ Twitter និងបានទាក់ទាញអ្នកចូលមើលប្រមាណជាជាង ១០០.០០០នាក់។

/

Brooklyn Lee កំពូលតារាសំដែងនៃភាពយន្ដសិច

រូបថតនេះត្រូវបានថតកាលពីពេល លោក Bill Clinton​ ចូលរួមក្នុងពិធីសម្ពោធ រាត្រី Monaco ជាពិធីជប់លៀងមួយនៅក្នុងសណ្ឋាគារ Hotel de Paris ដើម្បីរៃអង្គាសប្រាក់សម្រាប់គាំទ្រដល់មូលនិធិរាជបុត្រា Albert II និងមូលនិធីរបស់លោក Bill Clinton ផងដែរ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing