(មេនឆេស្ទើ)៖ ក្រុមបិសាចក្រហម Manchester United រកបានជ័យជំនះ ៧ប្រកួតជាប់ៗគ្នាចុងក្រោយនេះ បន្តឡើង ទៅឈរនៅលេខរៀងទី៥ ក្នុងតារាង Premier League បណ្តោះអាសន្ន តាមរយៈយកឈ្នះម្ចាស់ផ្ទះញញួរធំ West Ham United ២-០ យប់មិញទៀត។

៣ពិន្ទុបន្ថែមដែលរកបានដោយកីឡាករអេស្ប៉ាញ Juan Mata នៅនាទីទី៦៣ និងមិត្តរួមក្រុម Zlatan Ibrahimovic នៅនាទីទី៧៨ គ្រាដែលម្ចាស់ផ្ទះ West Ham United នៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទីទី១៥ ដោយការពិន័យ កាតក្រហមកីឡាករ Sofiane Feghouli ដោយសារតែមានកំហុសធ្ងន់ធ្ងរនោះ។

បញ្ចប់សប្តាហ៍ទី២០ សម្រាប់ជើងទី២ នៃ Premier League រដូវកាលឆ្នាំ២០១៦-២០១៧ បានធ្វើឲ្យក្រុមដែលកំពុង ដឹកនាំដោយគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ Jose Mourinho នោះ នឹងក្លាយជាគូប្រជែងទល់នឹងក្រុមដែលមាន ៣៩ពិន្ទុ ស្មើ Tottenham Hotspur ដោយនៅសល់ ១ប្រកួតក្នុងដៃទៀត ពេលជួបក្រុមភ្ញៀវ Chelsea នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧ ខានស្អែកនេះ៕

Manchester

The

Zlatan

Sofiane

The

Jones

Feghouli

The

Red

Mourinho

Jones

Premier

Feghouli

Lingard

Antonio

Randolph

Manchester

West

Randolph

Manchester

Mata

Mata

A

Ibrahimovic

Ibrahimovic

Manchester

Ibrahimovic

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង