កំណែមួយក្នុងចំណោម iPhone ទាំងបីកំណែក្នុងឆ្នាំ ២០១៧ នឹងប្រើអេក្រង់ OLED ហើយរូបរាងរបស់វានឹងខុសពី iPhone បច្ចុប្បន្នទាំងស្រុង ប៉ុន្តែ វាត្រូវបានផលិតក្នុងចំនួនមានកំណត់។

យោងតាមទំព័រ Wall Street Journal ក្រុមហ៊ុន Apple នឹងបញ្ចេញលក់ iPhone បីកំណែក្នុងឆ្នាំក្រោយ ក្នុងនោះ ពីរកំណែ នឹងមានឈ្មោះថា iPhone 7s និង iPhone 7s Plus។ iPhone 7s នឹងមានគ្រឿងម៉ាស៊ីនប្រភេទខ្លាំង ដូចទៅនឹងម៉ូដែលស៊េរី “S” កន្លងមក និងបំពាក់អេក្រង់ប្រភេទ LCD។

/

iPhone 8 នឹងមានរូបរាងថ្មី​ទាំងស្រុង?

Apple នឹងនៅតែរំលឹកខួប១០ឆ្នាំនៃថ្ងៃកំណើតរបស់ iPhone ដោយការបញ្ចេញកំពូលផលិតផលដែលប្រើអេក្រង់ OLED ហើយប៊ូតុង Home ស្រមោល ជាមួយនឹងសេនសឺរស្កេនក្រយៅដៃ និង3D Touch ត្រូវបានបំពាក់នៅលើអេក្រង់។ល។ ប៉ុន្តែ កំណែនេះ ដែលអាចនឹងមានឈ្មោះថា iPhone 8 នេះ នឹងត្រូវបានផលិតក្នុងចំនួនមានកំណត់ ពោលគឺមិនមានបរិមាណច្រើនដូចទៅនឹង iPhone 7s និង iPhone 7s Plus។

ក្រៅពីនេះ ប្រភពព័ត៌មានក៏បានឱ្យដឹងថា អេក្រង់ OLED នឹងមានវត្តមានទូលំទូលាយនៅលើ iPhone ចាប់ពីឆ្នាំ ២០១៨៕

ប្រែសម្រួល ៖ តារាប្រភព ៖ gsmarena