យោងតាមអ្នករចនារូបភាព Handy Abovergleich (ស្វីស) iPhone ́នឹងមានរូបរាងដ៏ស្រស់ស្អាត ជាមួយនឹងអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខ និងមានអេក្រង់ចំនួន៣កំណែ ប្រើជាមួយប៊ិច Apple Pencil។

/

Handy Abovergleich បាននាំយកព័ត៌មានចចាមអារ៉ាមកន្លងមក ដាក់ចូលទៅក្នុង concept iPhone ́8 របស់ខ្លួន។ Handy Abovergleich បង្ហាញឱ្យឃើញថា ស្មាតហ្វូននេះនឹងមានអេក្រង់កោង និងលាតសន្ធឹងពេញផ្ទៃខាងមុខ។ ទន្ទឹមនឹងនេះ វត្ថុធាតុអាលុយមីញូមនឹងត្រូវបានបំបាត់ ជំនួសមកវិញដោយស៊ុមដែកថែបមិនច្រេះ ជួយឱ្យ iPhone 8 មានភាពរឹងមាំ និងថ្លៃថ្នូរ។ ផ្នែកខាងក្រោយរបស់ iPhone នេះ ធ្វើអំពីកញ្ចក់ ដូចទៅនឹង iPhone 4 និង 4s។

/

ប៊ូតុង Home រឹងត្រូវបានបំបាត់ ចំណែក Touch ID ត្រូវបានដាក់នៅខាងក្រោមស្រទាប់កញ្ចក់។ ទន្ទឹមនឹងសមត្ថភាពការពារស្នាមក្រយៅដៃ ស្មាតហ្វូននេះ ក៏មានបំពាក់មុខងារបើកសោដោយប្រើប្រស្រីភ្នែក ដូចទៅនឹង Galaxy Note 7 (ស្មាតហ្វូនដែលត្រូវគេបំបាត់ចោល ព្រះបញ្ហាផ្ទុះថ្ម)។

/

ជំនួសឱ្យកាមេរ៉ា 12 megapixel ដូចនៅលើ iPhone 7 ស្មាតហ្វូន iPhone 8 នឹងត្រូវបំពាក់កាមេរ៉ាក្រោយ 16 megapixel អាចថតវីដេអូ 4K។ កាមេរ៉ាមុខ ក៏ត្រូវបានដំឡើងទៅ 8 megapixel។

/

យោងតាម Abovergleich ស្មាតហ្វូន iPhone 8 មានអេក្រង់ ៣កំណែ គឺ 4,7 inch, 5,5 inch និង 5,8 inch ហើយឈ្មោះរបស់ពួកវាគឺ iPhone 8, iPhone 8 Plus និង iPhone 8 Pro។ ដោយឡែក iPhone 8 Pro អាចប្រើបានជាមួយប៊ិច Apple Pencil ដែលមានតម្លៃ ៩៩ដុល្លារអាមេរិក។

/

iPhone 8 ទាំងអស់ សុទ្ធតែមានរន្ធ USB Type C ជំនួសឱ្យ lightning...

/

...និងមានមុខងារសាកថ្មឥតខ្សែ និងសាកថ្មល្បឿនលឿន។ ឆ្នាំងសាកថ្មឥតខ្សែរបស់ iPhone ថ្មីនេះក៏នឹងត្រូវបានលក់ដោយឡែក ជាមួយនឹងតម្លៃ ១៦៩,៩៩ដុល្លារអាមេរិក។

/

iPhone 8 ប្រហែលជានឹងមាន៦ពណ៌ ប៉ុន្តែ មានរូបរាងថ្មីស្រឡាង។ Abovergleich យល់ថា ផ្នែកខាងខ្នងរបស់ iPhone អាចនឹងប្ដូរពណ៌ទៅតាមចិត្ត តាមវិធីផ្សេងៗ មិនចាំបាច់ត្រូវតែមានពណ៌ស្របគ្នាដូចនៅលើ iPhone 7។

ប្រែសម្រួល ៖ តារាប្រភព ៖ phonearena