ដោយការប្រើប្រាស់សេនសឺរឡាហ្សែ iPhone ជំនាន់របស់ Apple អាចនឹងត្រូវបានបំពាក់មុខងារ “ស្គាល់មុខ” (Face Recognition) និងកាយវិការ។
យោងតាមអ្នកវិភាគ Timothy Arcuri មកពីក្រុមហ៊ុន Cowen and Company ស្មាតហ្វូន iPhone 8 នឹងបង្ហាញខ្លួនក្នុងខែកញ្ញា ឆ្នាំ ២០១៧។ ស្មាតហ្វូននេះនឹងបំពាក់សេនសឺរឡាហ្សែរថ្មីស្រឡាង ដែលជួយធ្វើឱ្យកាមេរ៉ាស្គាល់មុខមនុស្ស។ ក្រៅពីនេះ iPhone 8 ក៏មានសេនសែរ infrared ដាក់នៅក្បែរកាមេរ៉ាមុខ ក៏ដូចជាបន្ថែមសមត្ថភាពបញ្ចូលថាមពលថ្មឥតខ្សែដោយវិធីថ្មី។
ឆ្នាំ ២០១៣ Apple បានទិញយក Primesense ដែលជាក្រុមហ៊ុនជំនាញខាងផលិតសេនសឺរ infrared ហើយការដែល Apple បំពាក់វានៅលើ iPhone គឺជារឿងត្រឹមត្រូវ។ សេនសឺរខាងលើនេះ នឹងនាំមកនូវមុខងារ virtual reality សម្រាប់ទូរស័ព្ទ។ Apple អាចនឹងបំពាក់មុខងារខាងលើនេះទៅឱ្យកាមេរ៉ារបស់ iPhone នាពេលខាងមុខ។
Arcuri ក៏បានព្យាករណ៍ថា iPhone 8 នឹងមានបីកំណែ គឺកំណែអេក្រង់ 4,7 inch, 5,5 inch និង 5,8 inch។ ក្នុងនោះ កំណែ 5,8 inch នឹងប្រើអេក្រង់ OLED កោង សំចៃថាមពល ហើយសេនសឺរស្កេនក្រយៅដៃនឹងត្រូវបានបំពាក់នៅខាងក្រោមអេក្រង់។
ប្រែសម្រួល ៖ តារាប្រភព ៖ Mac Rumors