តាមប្រភពព័ត៌មានចចាមអារាមនៅលើអ៊ីនធឺណេត នៅវិស្សមកាលឆ្នាំនេះ ប្រព័ន្ធប្រតិបត្តិការ iOS 7 នឹងត្រូវបាន Apple ធ្វើការបង្ហាញជាផ្លូវការ នៅលើស្មាតហ្វូន iPhone ជំនាន់ទី 7 ដែលនឹងជិតបង្ហាញខ្លួនថ្ងៃខាងមុខនេះ។ Apple នៅតែរក្សាភាពស្ងប់ស្ងាត់ និងមិនទាន់បង្ហាញនូវព័ត៌មានណាមួយពីប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនឡើយ។ ចាប់តាំងពី iOS 4 រហូតមកដល់ពេលនេះ ប្រព័ន្ធប្រតិបត្តិការរបស់ iPhone និង iPad បង្ហាញថាមានការផ្លាស់ប្តូរតិចតួច និងធ្វើការអាប់ហ្គ្រេតថ្មី នៅរាល់ពេលដែលឃើញគូប្រជែង Android និង Windows Phone ធ្វើការអាប់ហ្គ្រេតគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះ។

ថ្មីៗនេះ អ្នករចនាម៉ូតមានឈ្មោះថា F.Bianco បានបង្ហាញនូវ Interface ដែលខ្លួនបានរចនាឡើងស្តីពីប្រព័ន្ធប្រតិបត្តិការ iOS 7 ជាមួយនឹងការផ្លាស់ប្តូរអេក្រង់ដើម អេក្រង់ Unlock រឺ Application គ្រប់គ្រងមុខងារច្រើន របា notification... បើប្រៀបជាមួយ iOS បច្ចុប្បន្ន។ ទោះបីជាវាមិនមែនជាផលិតផលជាផ្លូវការពី Apple ការរចនាម៉ូតពី F.Bianco បានធ្វើឲ្យមនុស្សមិនតិចឡើយដែលបានទស្សនា មានការចាប់អារម្មណ៍ និងចង់ឲ្យមានពិតនៅលើ ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Apple។

/

សូមទស្សនាវីដេអូ ស្តីពីការរចនាម៉ូត Interface លើ iOS 7 ដ៏គួរឲ្យចាប់អារម្មណ៍របស់លោកF.Bianco ខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលាប្រភព៖ VE