ជាមូលដ្ឋាន Facebook Lite នៅតែមានបណ្ហាមុខងារសំខាន់ៗគ្រប់គ្រាន់ ដូចទៅនឹងឧបករណ៍ Facebook ធម្មតា នៅលើទូរស័ព្ទ Android រួមទាំងមុខងារផ្ញើសារ គ្រប់គ្រងទំព័រ ។ល។

/

មុននេះ មានព័ត៌មានដែលត្រូវបានចេញផ្សាយឱ្យដឹងថា ក្រុមវិស្វកររបស់ Facebook ត្រូវបាន​គេស្នើឱ្យប្រើប្រាស់ទូរស័ព្ទតម្លៃថោក ដែលមានគ្រឿងម៉ាស៊ីនកម្រិតទាប ដើម្បីអាចនាំមកនូវ​បទពិសោធល្អបំផុត សម្រាប់អ្នកប្រើប្រាស់ Facebook គ្រប់ៗគ្នាហើយ Facebook Lite នេះ ប្រហែលជាលទ្ធផលដែលកើតចេញពីប្រការខាងលើ។

/

នេះអាចជាកំណែសាកល្បង ដូច្នេះទើបបណ្ដាញសង្គមធំបំផុតលើពិភពលោក មិនទាន់ប្រកាស​ឧទ្ទេសនាមទំលំទូលាយ។ ប៉ុន្ដែ អ្នកដែលស្ថិតក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ ដូចជាអាស៊ី និងអាហ្វ្រិក ក្នុងនោះមានកម្ពុជាជាដើម គឺជាអ្នកមានឱកាសដំបូងគេក្នុងការប្រើប្រាស់ឧបករណ៍នេះ។

/

អ្នកប្រើប្រាស់ អាចចូលកាន់តំណភ្ជាប់នេះ ដើម្បីទាញយក Facebook Lite ដែលមានទំហំមិនដល់ ១MB។

យោងតាមការឧទ្ទេសនាម Facebook Lite អាចដំឡើងនៅលើស្មាតហ្វូន Android ចាប់ពី ២.២ឡើងទៅ ហើយវានឹងមានល្បឿនលឿន បើទោះប្រើប្រព័ន្ធ 2G ។ ម្យ៉ាងទៀត Facebook Lite ថែមទាំងស៊ីទំហំអ៊ីនធឺរណែតតិច បើធៀបនឹង Facebook ធម្មតា៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Businessinsider