Thanksgiving Day គឺជាពិធីបុណ្យជាតិមួយរបស់សហរដ្ឋអាមេរិក ដែលប្រារព្ធឡើងនៅក្នុងអាទិត្យទី៤ នៃខែវិច្ឆិកា ហើយសព្វថ្ងៃក៏ត្រូវបានបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ប្រារព្ធពិធីនេះផងដែរ។ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ប្លែកៗ ដែលជាប់ឯតទគ្គកម្ម ក្នុងថ្ងៃ Thanksgiving Day ៖

១. ការប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករស្លៀកពាក់សំលៀកបំពាក់ជាសត្វមាន់

ការប្រមូលផ្តុំនេះមានមនុស្សចូលរួមចំនួន ៦៦១នាក់ ដែលស្លៀកពាក់សត្វមាន់ ធ្វើឡើងនៅ Dallas រដ្ឋ Texas សហរដ្ឋអាមេរិក ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០១១។

width=472

២. ដបស្រាដែលធំបំផុត

ដបស្រានេះមានបណ្តោយប្រវែង 3.8 m និងអង្កត់ផ្ចិត 1 m ដែលអាចផ្ទុកស្រាបាន 2,019.79 litres ធ្វើឡើងដោយលោក OK Watterfäscht នៅ Switzerland ឆ្នាំ២០១១ សម្រាប់ថ្ងៃ Thanksgiving។

/

៣. ការញ៉ាំអាហារពេលល្ងាចនៅលើកំពូលភ្នំខ្ពស់បំផុត

គឺជាការញ៉ាំអាហារដែលធ្វើនៅលើកំពូលភ្នំ Lhakpa Ri តំបន់ទីបេ មានកំពស់ 6,805 m៕

width=472

ដោយ៖ មិនា ប្រភព៖ Guiness