ព័ត៌មានកីឡា៖ ជាការបង្ហាញនូវការចាប់អារម្មណ៍ខ្លាំង នៃទម្រង់រូបរាងថ្មី ឯកសណ្ឋានរបស់ក្លឹប Barcelona ដែល​ នឹងបង្ហាញខ្លួនក្នុងរដូវថ្មីខាងមុខ ប៉ុន្ដែបែជាត្រូវលាតត្រដាងនៅពេលនេះ ជាមួយនឹងរូបរាងខុសប្លែក គ្នា​ស្ទើរតែទាំងស្រុងនឹង បច្ចុប្បន្ន។ 

ទើបតែខែមករានោះទេ ដែលរូបភាពទ្រង់ទ្រាយអាវយឺតដ៏ស្រស់ស្អាតរបស់ក្លឹប ត្រូវបែកធ្លាយ ហើយបើគិតទៅ ក៏ជារឿងធម្មតាទៅហើយ ដែលគម្រោងឯកសណ្ឋានថ្មីរបស់ក្លឹបនីមួយៗតែងតែបង្ហាញខ្លួនមុនរដូវកាលកំណត់។​ កាសែត Catalan paper Sport បានបង្ហាញរូបរាង ទម្រង់អាវយឺតថ្មីរបស់ក្លឹប Barcelona ដែលក្លឹប គ្រោងនឹង​ចេញ សម្រាប់រដូវកាលថ្មី ២០១៦-២០១៧ ។ ទស្សនារូបភាពខាងក្រោម ៖ 

/

/

2015/16

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals