ភ្នំពេញ៖ មន្ត្រី​តុលាការ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ថៃ​ ២​នាក់ ក្នុង​ចំណោម​ ៧​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កម្ពុជា​ពី​បទ​ចូក​ទឹក​ដី​កម្ពុជា​ខុស​ច្បាប់ ​ គឺ​សមាជិក​សភា​ ផានិក វិគិស្រេត និង​ ណារុមុល ចិត្រាវ៉ារតនា ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក សុខ រឿន ព្រះរាជ​អាជ្ញារង​​តុលាការ​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ថា តុលាការ​បាន​អនុញ្ញាត​ឲ្យ​សមាជិក​សភា​ថៃ​ លោក ផានិក វិគិតស្រេត មក​ពី​បក្ស​ប្រជាធិបតេយ្យ និង​លោក​ស្រី ណារុម៉ុល ចិត្រាវ៉ារតនា នៅ​ក្រៅ​ឃុះ​ជា​បណ្តោះ​អាសន្ន ដោយ​ស្នាក់​នៅ​ស្ថានទូត​ថៃ​ក្នុង​រាជ​ធានី​ភ្នំពេញ រង់​ចាំ​ការ​កាត់​ក្តី​នា​ពេល​ខាង​មុខ។

លោក សុខ រឿន មាន​ប្រសាសន៍​ថា​៖ �វា​ជា​ការពិត។ យើង​បាន​ដោះ​លែង​ពួកគេ​ក្រោម​​ការ​ធានា​នៅ​ក្រៅ​ឃុំ តែ​ពួកគេ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​ចោទ​ប្រកាន់​ដដែល�។

យោង​តាម​គេហ​ទំព័រ​បាងកក ប៉ុស្តិ៍ ដែល​បាន​ដក​ស្រង់​សម្តី​របស់​លោក ឆាវ៉ាណុន ឥន្ទ្រកុម៉ាលយ៉ាសុទ្ធ ជំនួយការ​រដ្ឋ​មន្ត្រី​ការ​បរទេស​ កាស៊ីត ភិរម្យ បាន​រាយការណ៍​​ថា ជន​ជាតិ​ថៃ​ទាំង ២​នាក់​នេះ ត្រូវ​បាន​ដោះ​លែង​ជា​មួយ​ប្រាក់​ធានា ១​ម៉ឺន​បាត ក្រោម​លក្ខ​ខណ្ឌ​បី​ចំណុច ក្នុង​នោះ​ អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ មន្ត្រី​ថៃ​រូប​នេះ​បន្ត​ថា មនុស្ស​ទាំង​ ២​នាក់​នេះ ត្រូវ​បាន​នាំ​ចេញ​ពី​គុកព្រៃស មក​កាន់​ស្ថានទូត​ថៃ នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ។

ចំណែក​ជន​ជាតិ​ថៃ ៦​នាក់​ទៀត ក្នុង​នោះ​មាន​ទាំង លោក វីរៈ ស៊ុំខ្វាមឃីត សហការី​នៃ​បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ​ផង​នោះ នៅ​តែ​បន្ត​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ដដែល៕

http://khmer.phnompenhpost.com/index...ion&Itemid=102