ក្រោយដំណើារការរយៈពេល ៣ឆ្នាំ ក្រុមហ៊ុនរបស់តារាសម្ដែងស្រី Jessica Alba ត្រូវបានកំណត់ថ្លៃ ១ពាន់លានដុល្លារអាមេរិក និងកំពុងរៀបចំធ្វើ IPO (ចូលរួមផ្សារហ៊ុន)។

/

ឆ្នាំ ២០១១ តារាសម្ដែងស្រីដ៏​ល្បី​ឈ្មោះ នាង Jessica Alba បានចាប់ផ្ដើមឈានជើងចូលទៅក្នុងវិស័យជំនួញ ដោយបានរួមដៃជាមួយ Brian Lee និងមិត្តភ័ក្ដិពីរនាក់ទៀត គឺ Christopher Gavigan និង Sean Kane ដើម្បីបង្កើត The Honest ជាក្រុមហ៊ុនជំនាញខាងផលិត​សម្ភារៈសម្រាប់ក្មេងៗ ដែលផលិតអំពីវត្ថុធាតុធម្មជាតិ។

/

កាលពីដើមឆ្នាំ ២០១៤ ពួកគេថែមទាំងបានធ្វើជំនួញទៅលគ្រែ និងអង្រឹងប្រអប់ដែលអាចបញ្ចេញបញ្ចូលទំហំ ចាប់ពីកូននៅតូច រហូតដល់កូនចាប់រៀនដើរ។

/

កាលពីខែសីហា ឆ្នាំ ២០១៤ ក្រុមហ៊ុន The Honest ប្រមូលទុនបាន ៧០លានដុល្លារ និងត្រូវបានកំណត់តម្លៃ ឡើងដល់ ជិត ១ពាន់លានដុល្លារអាមេរិក។ ប្រភពខ្លះ បានឱ្យដឹងថា ក្រុមហ៊ុន The Honest កំពុងតែរៀបចំខ្លួន ដើម្បីចូលទីផ្សារមូលបត្រ។

/

ក្រុមហ៊ុន The Honest មានទីស្នាក់ការកណ្ដលនៅ Santa Monica រដ្ឋ California សហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១១ ក្រុមហ៊ុននេះ មានផលិតផលចំនួន ១៧ប្រភេទ ដែលផ្ដោតទៅលើអតិថិជនជាមេផ្ទះវ័យក្មេង។ នៅក្នុងក្រុមហ៊ុន តាំងពីកន្លែងទទួលភ្ញៀវ រហូតដល់ផ្ទះបាយ សុទ្ធតែត្រូវបានតុបតែងលំអយ៉ាងស្រស់ស្អាត ទាក់ភ្នែក ដោយសម្ភារៈប្រើប្រាស់ ដែលជាផលិតរបស់ក្រុមហ៊ុន។

/

Brian Lee ថ្លែងថា ៖ “យើងខ្ញុំបើកក្រុមហ៊ុននេះ ដើម្បីបង្កើតនូវពិភពមួយដែលមិនមានជាតិពុល ប៉ះពាល់ដល់សុខភាព។ ដូច្នេះ យើងខ្ញុំសម្រេច វាយលុកទីផ្សារកុមារ និងគ្រួសារ។ ព្រោះថា វានឹងទាក់ទាញស្ដ្រីមេផ្ទះបានយ៉ាងច្រើន ដូចជាភរិយាខ្ញុំជាដើម”។

/

៣ឆ្នាំបន្ទាប់ពីចាប់កំណើត ក្រុមហ៊ុននេះ មានផលិតផលចំនួន ១០០ប្រភេទ ដែលជាសម្ភារៈទូទៅសម្រាប់គ្រួសារ។ បច្ចុប្បន្ន The Honest មានបុគ្គលិក ២០០នាក់ នៅ Los Angeles និង ១០០នាក់ នៅ Austin ។

/

អំពីកន្លែងធ្វើការ ក៏ដូចជាកន្លែងប្រជុំ ឬសម្រក សុទ្ធតែត្រូវបានរៀបចំឡើង តាមលក្ខណៈច្នៃប្រឌិត ស្និទ្ធស្នាល និងគួរចង់រស់នៅ។ ពិសេស កន្លែងទទួលភ្ញៀវ និងកន្លែងសម្រាក វាត្រូវបានគេរៀបចំ ដូចទៅនឹងភោជនីយដ្ឋាន បែបធម្មជាតិ។

/

កន្លែង​សម្រាក​របស់​បុគ្គលិក ប្រៀប​ដូច​ភោជនីយ​ដ្ឋាន

/

កន្លែង​ទទួល​ភ្ញៀវ មាន​លក្ខណៈ​ធម្មជាតិ

/

សូន​បន្លែ​របស់​ក្រុម​ហ៊ុន The Honest របស់ Jessica Alba

ទាំងនេះហើយ គឺជាប្រការដ៏ល្អ សម្រាប់ក្រុមការងារ មានអារម្មណ៍ធូរស្រាល ក្នុងការបំពេញការងារ ក៏ដូចជាស្រឡាញ់ការងាររបស់ពួកគេ ដែលជាហេតុ ជួយឱ្យការជំនួញរបស់ក្រុមហ៊ុននេះ កាន់តែរីកច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BI